រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាម ចាប់ពីថ្ងៃទី៣០ មករា ដល់ថ្ងៃទី០៣ កុម្ភៈ ២០១៤ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន៩៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣៣នាក់ របួសធ្ងន់ចំនួន១១៦នាក់ របួសស្រាលចំនួន៨១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ មនុស្សស្លាប់មានការថយចុះ២៤ភាគរយ ។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ។
គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងឱកាសចូលឆ្នាំចិនវៀតណាម រយៈពេល០៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ មករា ដល់ថ្ងៃទី០២ កុម្ភៈ ២០១៤ កើតឡើងចំនួន៩៨ករណី បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣កើតឡើង៩៣លើក កើន៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣៣នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ កើតឡើង៤៣នាក់ ថយចុះ១០នាក់ស្មើនឹង២៣ភាគរយ។ របួសសរុប១៩៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៣ របួស១៦៥នាក់កើន៣២នាក់ស្មើ១៩ភាគរយ, របួសធ្ងន់១១៦នាក់ប្រៀបធៀបឆ្នាំ២០១៣ របួស៩៧នាក់កើន១៩នាក់ស្មើ២០ភាគរយ, របួសស្រាល៨១បើប្រៀបធៀបឆ្នាំ២០១៣ របួស៦៨នាក់កើន១៣នាក់ស្មើ១៩ភាគរយ។
ក្នុងចំណោមអ្នករងគ្រោះសរុបទាំងអស់មានថ្មើរជើង១០នាក់ បើប្រៀធៀបឆ្នាំ២០១៣ មាន០៨នាក់កើន០២នាក់ ,អ្នកបើកបរម៉ូតូមិនពាក់មួកការពារសុវត្ថិភាពចំនួន១០៦នាក់ ប្រៀបធៀបឆ្នាំ២០១៣ មាន៩៨នាក់ថយចុះ០៨នាក់។ បណ្តាលឲ្យខូចខាតម៉ូតូចំនួន១១៣គ្រឿង, រថយន្តធុនស្រាល៤៣គ្រឿង រថយន្តធុនធំ០៥គ្រឿងយានយន្តផ្សេងៗចំនួន១០គ្រឿង។
កត្តាបណ្តាលឲ្យគ្រោះថ្នាក់កើតឡើងមកពីបើកបរក្នុងស្ថានភាពស្រវឹងមាន២៦លើក ,បើកបរលើសល្បឿនកំណត់៤១លើក, មិនគោរពសិទ្ធិអាទិភាព០៩លើក ,មិនប្រកាន់ស្តាំ០៥លើក ,ប្រជែងស្ថានភាពគ្រោះថ្នាក់១០លើក និងកត្តាផ្សេងៗចំនួន០២លើក ៕
ចែករំលែកព័តមាននេះ