ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​យកកាំបិត​​ចំពុះ​ទុង​អាវុធ​AK47ចាក់​​​ចំនួន​១១​កន្លែង​របួស​ធ្ងន់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​​យក​កាំ​បិត​ចំពុះ​ទុង​អាវុធ​AK៤៧ ដែល​​ចង​ភ្ជាប់​នឹង​ដង​ប្ញស្សីចាក់​ចំនួន​១១​កន្លែង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ត្រូវ​សាច់​ញាតិ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ ​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២ កុម្ភៈ ​២០១៤ នៅ​ភូមិ​រហាល​ ឃុំ​រហាល​ ស្រុក​ព្រះ​​នេត្រ​ព្រះ​​​​​​​​​​​​​​​​​​។​

​​​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរ​សេនីយ៍​ត្រី កែវ ប៊ុន​យឿន អធិការ​នគរ​បាល​ស្រុក​ព្រះ​​​នេត្រ​ព្រះ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ហួត ផូ អាយុ​៥៧​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ ចំណែក​ជន​ដៃ​ដល់​ឈ្មោះ​ឌុក សុភាព ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានទី​លំនៅ​ក្បែរ​គ្នា ​។ ជន​នេះទើប​មក​ពី​ប្រទេស​ថៃ​បាន​១៥​ថ្ងៃ​ប៉ុណ្ណោះ។

លោក​អធិការ​បាន​​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរ​ចេញ​ពី​ផ្ទះ​បាយ​​ ស្រាប់​តែ​ឈ្មោះ​សុភាព​នេះ​បាន​យក​កាំ​បិត​ចំពុះ​ទុង​អាវុធ​ធុន​AK47 ដែល​​​ចង​ភ្ជាប់​នឹង​ដង​ប្ញស្សី​​ប្រហែល​ជាង​១​ម៉ែត្រ​​ចាក់​សំដៅ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ចំនួន​១១​កន្លែង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ដោយ​មិន​ដឹង​មូល​ហេតុ​ ​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី ១ កុម្ភៈ​ ​ជន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល្មើស​បាន​យក​ញញួរ​វាយ​ទៅ​លើ​ឪពុក​របស់​ខ្លួន ថែម​ទាំង​រក​រឿង​ឪពុក​ ម្តាយ​ទៀត​ផង​។

ទាក់​ទិន​នឹង​អំពើ​ហិង្សា​គ្មាន​មូល​ហេតុនេះ លោក​វរ​សេនី​​យ៍​ទោ អ៊ុន សំអន ​នាយការិយាល័យ​នគរ​បាល​កម្រិត​ធ្ងន់​មិន​ទាន់​ហ៊ាន​សន្និ​ដ្ឋាន​ថា ជន​ល្មើស​ញៀន​ថ្នាំ ឬ​សរ​សៃ​ប្រសាទ​នោះ​ទេ ព្រោះ​មិនទាន់​បាន​ធ្វើ​តេស្ត​ទឹក​នោម និង​ធ្វើ​កោសល្យ​វិច័យ​ពី​គ្រូ​ពេទ្យ​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ ជន​ល្មើស​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​​​​​​​​​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕