ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​បោះ​ឆ្នោត​មួយ​ផ្នែក​​នា​ថ្ងៃ​ទី​23 កុម្ភៈ

11 ឆ្នាំ មុន

តាម​​ប្រភព​ពី​ទី​ភ្នាក់ងារ​​ព័ត៌​មាន​ក្នុង​ស្រុក​​ថៃ​​ថា ការ​បោះ​ឆ្នោត​​​ទូទៅ​ក្នុង​ប្រទេស​កាល​​ពី​ថ្ងៃ​ទី​២ កុម្ភៈ កន្លង​មក​បាន​ដំណើរ​ការ​​ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់​ល្អ​ ប៉ុន្តែ​ក៏​នៅ​មិន​​ទាន់​​ឈាន​ទៅ​រក​ការ​បញ្ចប់​វិបត្តិ​ផ្នែក​នយោ​បាយ​​ដែល​អូស​បន្លាយ​​រយៈ​ពេលដ៏​យូរ​នៅ​ឡើយ​​ រួច​គេ​ទាយ​ទុក​ថា​រដ្ឋា​ភិបាល​នឹង​ប្រឈម​មុខ​​រយៈ​ពេល​ជា​ច្រើន​ខែ​​លើ​ការ​តវ៉ា​ ការ​ប្តឹង​​រួច​នឹង​មាន​ការ​ជាប់គាំង​ ។

​លោក​ថា​រូ​ពង្ស​ រឿង​សុវណ្ណ រដ្ឋ​មន្ត្រី​ក្រសួង​​មហា​ផ្ទៃ​​ថៃ​​ថ្លែង​ថា ​ការ​បោះ​ឆ្នោត​លើក​នេះ​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ពលរដ្ឋ​ថៃ​មាន​ជំនឿ​ចិត្ត​លើ​ប្រជា​ធិបតេយ្យ​ ប្រជា​ជន​គ្មាន​បារម្ភ​ និង​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ។ យើង​តស៊ូ​​យ៉ាង​​ស្អិត​រមួត​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​ថៃ​ ​និង​បាន​ពិសោធ​ឱ្យ​ឃើញ​ថា ពលរដ្ឋ​ថៃ​ភាគ​ច្រើន​​មាន​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត​ ។

​លទ្ធ​ផល​ឆ្នោត​​មិន​ទាន់​មាន​ការ​​ចេញ​ផ្សាយ​ ហើយ​​ក៏​គ្មាន​ការ​ប្រារព្ធ​ពិធី​ជ័យ​ជំនះ​របស់​​លោក​ស្រី​យីង​ឡាក់ដែរ ព្រោះ​នៅ​មាន​អាសនៈ​ក្នុង​សភា​​ជា​ច្រើន​ទៀត​មិន​ទាន់​មាន​ម្ចាស់​​ដោយ​សារ​តែ​គ្មាន​បេក្ខ​ជន​​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត ។ បញ្ហា​នេះ​​ស្ថិត​ក្នុង​ឧប​សគ្គ​មួយ​ដែល​ថា​ លោក​ស្រី​យីង​ឡាក់​ ស៊ី​ណាវ៉ាត្រា​ អាច​ទទួល​បណ្តឹង​តាម​ផ្លូវ​ច្បាប់​ឱ្យ​ការ​បោះ​ឆ្នោត​ក្លាយ​ជា​មោឃៈ​​ រួម​ទាំង​ការ​ប្រឈម​មុខ​លើ​ការ​តវ៉ា​ធ្ងន់​ធ្ងរ​, ការ​ឆ្លង​ច្បាប់ និង​ការ​អនុ​ម័ត​លើ​ថវិកា​ជាតិ​ដើម្បី​​លើក​ស្ទួយ​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​ជា​ដើម ។

ថ្ងៃ​ទី​២៣ កុម្ភៈ ខាង​មុខ​នេះ​ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​​បោះ​ឆ្នោត​​មួយ​ផ្នែក​សម្រាប់​បណ្តា​អ្នក​បោះ​ឆ្នោត​មុន​ថ្ងៃ​កំណត់ គឺ​កាល​ពីថ្ងៃ​ទី​២៦ មករា​ កន្លង​មក​ ហើយ​មិន​អាច​បោះ​ឆ្នោត​បាន​​​ព្រោះ​តែ​ការ​អុក​ឡុក​របស់​ពួក​បាតុករ​ ៕