ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​សំរាម​ក្បែរ​ផ្ទះ​ប៉ះ​ចំ​​​​​​គ្រាប់​រំសេវ​ឆាបឆេះរលាក​ពេញ​មុខ និង​ដងខ្លួន​​​របួស​ធ្ងន់​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​ដុត​សំរាម​ក្បែរ​ផ្ទះ​ប៉ះ​ចំ​គ្រាប់​រំសេវ​ឆាប​ឆេះ​រលាក​ពេញ​មុខ និង​ដង​ខ្លួន​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៣១ មករា ២០១៤ នៅ​ភូមិ​ស្រែ​កណ្តាល ឃុំ-ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។

តាម​សម្តី​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ដា នី អាយុ​២០​ឆ្នាំ ជា​ភរិយា​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ប្តី​របស់​នាង​ឈ្មោះ​សេង មនោ​រម្យ អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំខាង​លើ ។ ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា មុន​ពេល​កើត​ហេតុ​​ប្តី​របស់​នាង​បាន​កាយ​សំរាម​ជុំវិញ​ផ្ទះ​ប្រមូល​ដុត ពេល​កំពុង​ដុត​ស្រាប់​តែ​មាន​អណ្តាត​ភ្លើង​ឆាប​​ឆេះ​ឡើង​សន្ធោ​សន្ធៅ​តម្រង់​មក​លើ​ប្តី​របស់​នាងបណ្តាល​ឱ្យ​រលាក​ពេញ​ដង​ខ្លួន និង​ផ្ទៃ​មុខ​តែម្តង​។

ក្រោយ​កើតហេតុ​ប្តី​របស់​នាង​ត្រូវ​បាន​​សាច់​ញាតិ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​​ ហើយគ្រូ​ពេទ្យ​ប្រាប់​ថា មាន​សភាព​ធ្ងន់​​ធ្ងរ​ ជា​ពិសេស​ប៉ះ​ពាល់​ដល់​គ្រាប់​ភ្នែក​ ដូច្នេះ​អ្ន​ក​ជំងឺ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀម​រាប​៕