ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ម្នាក់​ត្រូវគេ​វាយ​​បាក់​ជើង​​ម្ខាង​ រួច​ដឹកទម្លាក់​​ចោលនៅ​មុខ​ផ្សារ​​ពោធិ៍​ចិនតុង​​ដោយមិន​ដឹង​​មូល​​ហេតុ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​បាក់​ជើង​ម្ខាង និង​បានអះ​អាង​ថា ត្រូវគេ​ព្រួត​វាយ​ធ្វើបាប​នៅ​ម្តុំ​ខាង​កើត​ស្ពាន​អាកាស​៧មករា បន្ទាប់​មក​ត្រូវ​គេ​ដឹក​តាម​ម៉ូតូ​មួយ​គ្រឿង​​​ចេញពី​ទីនោះ​ទៅទម្លាក់​ចោល​នៅ​មុខ​ផ្សារ​ពោធិ៍​ចិនតុង​ ហើយ​ជនរងគ្រោះ​បាន​លូន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​ខណ្ឌពោធិ៍​​សែន​ជ័យ ដើម្បី​ឱ្យ​​ជួយ​អន្តរាគមន៍ ។

​​ហេតុ​ការណ៍​នេះ​​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​កាលពី​កាលពី​វេលាម៉ោង​៧​ព្រឹក​​ថ្ងៃទី​៣ កុម្ភៈ ២០១៤ ស្ថិត​នៅ​តាមបណ្តោយ​​មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់​ចំណុច​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ។ បុរស​នោះ​បាន​រៀបរាប់​ថា ខ្លួន​ឈ្មោះ​អាន ផល ហៅ​អាន​ឆៃ អាយុ​៣៧​ឆ្នាំ ជា​អ្នក​លក់​គ្រឿង​សំណង់នៅ​ដេប៉ូ​លក់​គ្រឿ​ងសំណង់​ចែមុំនៅ​ម្តុំ​ថ្នល់​បំបែក​ចោមចៅ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្រែ​​អំបិល ខេត្ត​កំពត ។

ជន​រងគ្រោះ​បាន​បន្តទៀតថា រូបគេ​បាន​រងរបួស​បាក់​ជើង​ខាង​ឆ្វេងដោយ​សារ​តែ​ត្រូវ​គេ​ព្រួត​វាយ​ ខណៈ​ដែល​​រូប​គេ​ចូលទៅ​ក្នុង​ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​នៅម្តុំ​ខាងកើត​ស្ពាន​អាកាស​៧មករា ​បន្ទាប់​មក​មាន​មន្ត្រី​​​ប៉ូលិស​ចុះ​ទៅ​ដល់​ និង​បាន​ជិះម៉ូតូ​ដឹក​រូបគេ​ចេញ​​ពីទីនោះ​​យក​ទៅ​ទម្លាក់​ចោល​នៅ​ម្តុំ​​មុខ​ផ្សារ​ពោធ៍ចិនតុង​ រួច​មន្ត្រី​ប៉ូលិស​នោះ​បាន​​នាំ​គ្នា​ជិះម៉ូតូ​ទៅ​បាត់​ស្រមោល​ ក្រោយមក​រូបគេ​បានលូន​ទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌពោធិ៍​សែនជ័យ ដើម្បី​ឱ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍ ។​