ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ក្រចេះស្លា.ប់២ របួស​ធ្ងន់​ ស្រាល​៤ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍៣ករណី​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​​​រយៈ​ពេល​៣​ថ្ងៃ​ជាប់គ្នា​​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​-វៀត​ណាម​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​បាន​ស្លា.ប់ និង​៤​នាក់​ទៀត​របួស​ធ្ងន់ និង​ស្រាល​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​៣​ករណីផ្សេង​គ្នា​។

ខេត្ត​ក្រចេះ ៖ ​​​រយៈ​ពេល​៣​ថ្ងៃ​ជាប់គ្នា​​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​-វៀត​ណាម​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​បាន​ស្លាប់ និង​៤​នាក់​ទៀត​របួស​ធ្ងន់ និង​ស្រាល​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​៣​ករណីផ្សេង​គ្នា​។

គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​នេះ​ ត្រូវ​ម​ន្ត្រី​ជំនាញ​វាយ​តម្លៃ​ថា បង្ក​ឡើង​ដោយ​ការ​បើក​បរ​ស្រវឹង​ ​។

យោង​តាម​របាយ​ការណ៍​របស់​នគរ​បាល​ចរាចរណ៍​ខេត្ត​ក្រចេះ​បាន​ឱ្យ​ដឹង​ថា រយៈ​ពេល​៣​ថ្ងៃ​ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-វៀត​ណាម​ គិត​ចាប់​ពី​ថ្ងៃ​ទី​៣១ មករា​ ដល់​ថ្ងៃ​ទី​២​កុម្ភៈ ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ខេត្ត​ក្រចេះ​មាន​ចំនួន​៣​លើក ក្នុង​នោះ​បង្ក​ឡើង​ដោយ​ខ្លួន​ឯង​២លើក​។

តួ​លេខ​នេះ​បើ​ប្រៀ​ប​ធៀប​​ទៅ​នឹង​ឆ្នាំ​២០១៣​ មាន​ការ​កើន​ឡើង​ចំនួន​៣​លើក​៕