ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​ក្រុម​ហ៊ុន​ដឹក​សំរាម​ស៊ិន​ទ្រី​ជាង​១​ពាន់​នាក់​ធ្វើ​កូដ​កម្ម​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារ​៧​ចំណុច​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ កម្មករ-កម្មការិនី​ក្រុម​ហ៊ុន​ដឹក​សំរាម​ស៊ិន​ទ្រីប្រមាណ​ជាង​១​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​កូដ​កម្ម​នៅ​ក្នុង​ចំណត​រថ​យន្ត​ដឹក​សំរាម​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​ ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​ខ្វា ​សង្កាត់​​ដង្កោ ខណ្ឌ​ដង្កោ​ ដើ​ម្បី​​​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​៧​ចំណុច​។

ការ​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​តាំង​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២ កុម្ភៈ ២០១៤​ តែ​ដោយ​មាន​ការ​សម្រប​សម្រួលពន្យល់​ណែ​នាំ​ពីលោក​ប្រាជ្ញ សីហា អភិ​បាល​រង​ខណ្ឌ​ដង្កោ​​​ ពួក​គេ​បាន​បំបែក​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​យប់ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​៣​ កុម្ភៈ នេះ​ ​ពួក​គេបានមក​​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​បន្ត​ទៀត​។

ក្រុម​កម្មករ​ដែល​ធ្វើ​កូដ​កម្ម​បាន​ឱ្យ​ដឹង​ថា ពួក​គេ​មាន​គ្នា​ប្រមាណ​ជាង​១​ពាន់​នាក់​ ក្នុង​នោះ​មាន​ចាប់​ពី​អ្នក​បោស​សំរាម ប្រមូល​សំរាម​រហូត​ដល់​អ្នក​បើក​បរ​រថ​យន្ត​ និង​ជាង​ជួស​ជុល​រថ​យន្ត​​​ផង​ដែរ​។

លក្ខខណ្ឌ​ការ​ងារ​៧​ចំណុច​ដែល​ពួក​គេ​​ទាមទារ​ រួម​មាន ១-សុំឱ្យ​ថៅ​កែ​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន​១៥០​ដុល្លារ​ក្នុង​១​ខែ, ២-សុំ​កុំ​ឱ្យ​ថៅ​កែ​កាត់​ប្រាក់​ថ្លៃ​កាត់​សម្លៀក​បំពាក់​បុគ្គលិក កម្មករ កម្មការិនី​ទាំង​អស់​, ៣-ទាម​ទារ​ប្រាក់​បំណាច់​ឆ្នាំ​, ៤-ស្នើ​សុំ​ឱ្យ​មាន​ប្រាក់​ទ្រទ្រង់​សុខ​ភាព ការ​ស្នាក់​នៅ និង​ធ្វើ​ដំណើរ​, ៥-សុំឱ្យ​មាន​ដំណោះ​ស្រាយ​រាល់​ពេល​បុគ្គលិក​កម្មករ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍, ៦-ស្នើ​សុំ​ប្រាក់​ខែ​គោល​ចំនួន​២០០​ដុល្លារ​ក្នុង​១ខែ​សម្រាប់អ្នកបើក​បរ​រថ​យន្ត​ និង​ជាង​ជួស​ជុល​រថ​យន្ត និង​៧-ស្នើសុំ​ឱ្យមាន​បុគ្គ​លិក​ពេទ្យ​ប្រចាំ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​។