ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​​ភ្នំពេញ​​​មា​ន​គ្រោះថ្នាក់​​​ចរាចរណ៍​14​​​ករណី​​ស្លា.ប់​​មនុស្ស​​4​​នាក់​​​​ក្នុង​​ឱកាស​​ចូ​ល​​ឆ្នាំចិន​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ​៖ ​​មាន​​ម​នុស្ស​​ចំនួន​​​៤​នាក់​​បានស្លា.ប់​​ និង​១៣​នាក់​រង​របួស​ធ្ងន់​​ ៨​នាក​់​រង​របួស​ស្រាល ​ក្នុងគ្រោះថ្នាក់​​ចរាចរណ៍​​រយៈ​ពេល​​៤​ថ្ងៃគឺ​​ចាប់ពី​ថ្ងៃ​​ទី​៣០-៣១ ​មករា ​និងថ្ងៃ​ទី​​១-២​ កុម្ភៈ ​​អំឡុង​ពេល​​នៃ​ពិធី​បុណ្យ​​ចូ​ល​ឆ្នាំ​​​​ប្រពៃណី​ចិន​-វៀត​ណាម​នៅរាជធានីភ្នំពេញ​​ក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​ដែល​បានកើត​ឡើង​​ចំនួន​១៤​លើក​​​ នេះ​
បើ​តាម​ការ​ឱ្យ​ដឹង​​​ពី​លោកវរ​សេនីយ​៍​​ទោ ​ចេវ ​ហាក់ ​ប្រធាន​ការិយា​ល័យ​​នគរ​បាល​​ចរាចរ​​ណ៍​​ផ្លូវ​គោក​នៃ​ស្នង​ការ​​ដ្ឋាននគរ​បាល​​​រាជ​​​ធានី​​ភ្នំ​ពេញ​ ។

រាជ​ធានីភ្នំពេញ​​​ ​៖ ​​មាន​​ម​នុស្ស​​ចំនួន​​​៤​នាក់​​បានស្លាប់​​ និង​១៣​នាក់​រង​របួស​ធ្ងន់​​ ៨​នាក​់​រង​របួស​ស្រាល ​ក្នុងគ្រោះថ្នាក់​​ចរាចរណ៍​​រយៈ​ពេល​​៤​ថ្ងៃគឺ​​ចាប់ពី​ថ្ងៃ​​ទី​៣០-៣១ ​មករា ​និងថ្ងៃ​ទី​​១-២​ កុម្ភៈ ​​អំឡុង​ពេល​​នៃ​ពិធី​បុណ្យ​​ចូ​ល​ឆ្នាំ​​​​ប្រពៃណី​ចិន​-វៀត​ណាម​នៅរាជធានីភ្នំពេញ​​ក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​ដែល​បានកើត​ឡើង​​ចំនួន​១៤​លើក​​​ នេះ​
បើ​តាម​ការ​ឱ្យ​ដឹង​​​ពី​លោកវរ​សេនីយ​៍​​ទោ ​ចេវ ​ហាក់ ​ប្រធាន​ការិយា​ល័យ​​នគរ​បាល​​ចរាចរ​​ណ៍​​ផ្លូវ​គោក​នៃ​ស្នង​ការ​​ដ្ឋាននគរ​បាល​​​រាជ​​​ធានី​​ភ្នំ​ពេញ​ ។

លោក​ចេវ ​​ហាក់ ​បញ្ជាក់​​​ឱ្យ​ដឹង​ទៀត​ថា ​​ចំនួន​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​នេះ​បើ​ប្រៀប​ធៀប​​ទៅ​នឹង​ឆ្នាំ​២០១៣​​ក្នុងរយៈ​ពេល​ដូច​គ្នា​ឃើញ​ថា ​មាន​ការ​ថយ​ចុះ​​​២​លើក​​ ចំនួន​អ្នក​ស្លាប់​​ដោយ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថយ​ចុះ​២​នាក់ រង​របួស​​​ធ្ងន់​ថយ​ចុះ​​៩​នាក់ និង​​របួ​ស​ស្រាល​​​​ថយ​ចុះ​​២នាក់ ។ ​លោក​បាន​កត់​សម្គាល់​​ថា ​បើ​ពិនិត្យ​​​ពីស្ថាន​ភាព​​ទូ​ទៅស្តី​ពី​ចរាចរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​​គឺមាន​សភាព ​ចង្អៀត​នៅថ្ងៃ​ទី​៣០ មករា ​​ដែល​ជា​ថ្ងៃ​សែន​ចិន ​ពិសេស​នៅតា​មទី​ផ្សារ ​និង​នៅតាម​​ច្រក​​ចេញ​ចូល​​រាជ​ធានីភ្នំពេញ ។ ប៉ុន្តែ​ស្ថានភាព​ចរាចរណ៍​​ហាក់​មាន​សភាព​ស្ងប់​ស្ងាត់​​នៅថ្ងៃ​ទី​​១​-២​ កុម្ភៈ ។​​ លំហូរ​ចូល​ចរាចរណ៍​​ចូល​មក​ក្នុង​រាជ​ធានីភ្នំពេញ​ ​បាន​​កើន​ឡើង​​​វិញ​ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​២ កុម្ភៈ ​នៅ​​ពេល​ដែល​​ប្រជា​ពលរដ្ឋ​​វិល​មក​​ពី​​​​ធ្វើ​​ដំណើរ​​​កម្សាន្ត​វិញ និងសម្រាក​​លំហែ​​តាម​រម​​ណីយ​ដ្ឋាន​នានា​នៅចុង​សប្តាហ៍​​ស្រប​​នឹង​​ឱកាស​​​ចូលឆ្នាំ​​នេះ​ដែរ ។ ​​

ចំណុ​ចគួរ​កត់សម្គាល់​​​មួយ​​​ទៀត​ក្នុង​​​ឱកាស​​​ចូលឆ្នាំ​ចិន ​​ក្នុងរាជ​ធាន​ី​ភ្នំពេញ​ ​គេ​​​មិន​បាន​ឮ​សំឡេង​​ផាវ​ផ្ទុះ​​នៅថ្ងៃ​សែន​ដូច​​ឆ្នាំ​​មុន​ៗ​​នោះ​ទេ ​​​ដែល​បង្ហាញ​​ឱ្យ​ឃើញ​​​ពីការ​ចូលរួម​របស់​​​ប្រជា​ពលរដ្ឋ​ក្នុងរាជ​ធានីភ្នំពេញ​​ក្នុងការ​អនុ​វត្ត​​តាម​សេចក្តី​​​ណែនាំ​​របស់​សាលា​​រាជ​ធានី​ភ្នំ​​ពេញ​​ ដើម្បី​រួ​ម​ចំណែក​​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់ ​របៀប​រៀប​រយ​​​សាធារណ​​ៈ​ក្នុង​ទី​ក្រុង​បាន​ល្អ​ប្រសើរ ៕