ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​អាក្រក់​សម្រាប់ Man Utd ខ្សែការពារ​ឆ្នើម​១​រូប​នឹង​បាត់​មុខ​៦​ស​ប្តា​ហ៍

4 ឆ្នាំ មុន

តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាកររបស់ក្លិបបិសាចក្រហម Eric Bailly នឹងត្រូវបាត់មុខពីការប្រកួតយ៉ាងហោចណាស់៦សប្តាហ៍ ក្រោយពីរបួសជង្គង់ពេលប្រកួតជាមួយនឹង Tottenham។…

តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាកររបស់ក្លិបបិសាចក្រហម Eric Bailly នឹងត្រូវបាត់មុខពីការប្រកួតយ៉ាងហោចណាស់៦សប្តាហ៍ ក្រោយពីរបួសជង្គង់ពេលប្រកួតជាមួយនឹង Tottenham។

កីឡាករ Eric Bailly បានលេងយ៉ាងល្អកាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះ ក្នុងការប្រកួតជាមួយនឹង Tottenham Spurs នៅសៀងហៃ មុនពេលរងរបួសជង្គង់។ ជាលទ្ធផល ខាងបិសាចក្រហមបានឈ្នះ Tottenham 2-1។

កីឡាករអាយុ២៥ឆ្នាំរូបនេះ បានត្រលប់មកអង់គ្លេសវិញ ជាមួយនឹងរទេះរុញ​ និង ប្រដាប់អបជើង ក្រោយពីប៉ះគ្នាជាមួយនឹង Son Heung-min។ គេនឹងត្រូវមិនបានឡើងប្រកួតពេលចូលរដូវកាល Premier League នោះទេ ព្រោះគេត្រូវសម្រាកមិនទាត់បាល់យ៉ាងហោចណាស់៦សប្តាហ៍ បើយោងតាមការលើកឡើងរបស់ ESPN។ ដើម្បីឱ្យដឹងច្បាស់ពីស្ថានភាពជង្គង់ គេក៏បានធ្វើការស្កេនមើល ហើយក៏ឃើញថា របួសនេះទាមទារឱ្យធ្វើការវះកាត់តូចមួយ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជារបួសលើកទីមួយរបស់ Bailly នោះទេ។ គេធ្លាប់របួសជាច្រើនដងនៅក្លិបបិសាចក្រហម ដែលភាគច្រើនជាបញ្ហាជង្គង់និងកជើង។ ដោយសារតែហេតុនេះហើយ គេមិនបានឡើងទាត់១២ដង កាលពីរដូវកាលមុន ៕

ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ