ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

8ចំណុច​​ប្រហែល​​ជា​អ្នក​មិន​ដឹង​​ទាក់ទង​នឹង​​ឆ្នាំមមី​របស់​ជន​ជាតិ​ចិន

11 ឆ្នាំ មុន

ខាង​ក្រោម​នេះ​ជា​​រឿង​រ៉ាវ​៨​ចំណុច​​ដែល​​លោក​អ្នក​គួរ​ដឹង​អំពី​​ឆ្នាំថ្មីឆ្នាំ​មមី​​​តាម​ប្រពៃ​ណី​​ចិន​ ៖​
១-​រាសី​ចក្ររ​បស់​ចិន ​ឬ​ហៅ​ថា​ ​សេង​ស៊ាវ​​គឺ​ជា​ប្រតិ​ទិន​ដែល​ចាប់​កំណើត​ឡើង​​​នៅ​​​សម័យ​​រាជ​វង្ស​ហាន​(២០៦-​២២០​​មុន​​គ្រឹស​​្ដរាជ)​។​​ រាសី​ចក្រ​នេះ​បាន​​កំណត់​ឈ្មោះ​​ឆ្នាំ​ទាំង​​១២​​តា​ម​ឈ្មោះ​សត្វ​​​មាន​​ឆ្នាំ​ជូត​ ​ឆ្លូវ​​ ខាល​​ ថោះ​ រោង​ ម្សាញ់ ​មមី មមែ​ ​វក​​ រកា ​ច និង​កុរ​ ។​​ យោង​​តាម​ប្រព័ន្ធ​ប្រតិ​ទិន​​នេះ​ ចក្កវាឡ​ទាំង​មូល​​បង្កើត​ឡើង​ពី​​ធាតុ​ទាំង​ប្រាំ គឺ ​ទឹក​​ ដី​ ភ្លើង​ ដែក​ និង​​ឈើ ​ដែល​​​ទាក់ទង​នឹង​​​សត្វ​​ទាំង​​១២​​ ។​

ខាង​ក្រោម​នេះ​ជា​​រឿង​រ៉ាវ​៨​ចំណុច​​ដែល​​លោក​អ្នក​គួរ​ដឹង​អំពី​​ឆ្នាំថ្មីឆ្នាំ​មមី​​​តាម​ប្រពៃ​ណី​​ចិន​ ៖​
១-​រាសី​ចក្ររ​បស់​ចិន ​ឬ​ហៅ​ថា​ ​សេង​ស៊ាវ​​គឺ​ជា​ប្រតិ​ទិន​ដែល​ចាប់​កំណើត​ឡើង​​​នៅ​​​សម័យ​​រាជ​វង្ស​ហាន​(២០៦-​២២០​​មុន​​គ្រឹស​​្ដរាជ)​។​​ រាសី​ចក្រ​នេះ​បាន​​កំណត់​ឈ្មោះ​​ឆ្នាំ​ទាំង​​១២​​តា​ម​ឈ្មោះ​សត្វ​​​មាន​​ឆ្នាំ​ជូត​ ​ឆ្លូវ​​ ខាល​​ ថោះ​ រោង​ ម្សាញ់ ​មមី មមែ​ ​វក​​ រកា ​ច និង​កុរ​ ។​​ យោង​​តាម​ប្រព័ន្ធ​ប្រតិ​ទិន​​នេះ​ ចក្កវាឡ​ទាំង​មូល​​បង្កើត​ឡើង​ពី​​ធាតុ​ទាំង​ប្រាំ គឺ ​ទឹក​​ ដី​ ភ្លើង​ ដែក​ និង​​ឈើ ​ដែល​​​ទាក់ទង​នឹង​​​សត្វ​​ទាំង​​១២​​ ។​

២-​​គេ​និយាយ​ថា ​មនុស្ស​ដែល​កើត​​ឆ្នាំ​មមី​​​មាន​លក្ខណៈ​​ដូច​​សត្វ​សេះ​​ គឺ​​រស់​រវើក​ សកម្ម​ ​និង​​ស្វា​ហាប់​។ ​គេស្រឡាញ់​ការ​រស់​នៅ​​ជា​​ក្រុម ហើយ​គេ​រៀន​រស់​នៅ​ដោយ​ឯក​រាជ្យ​​បាន​​ឆាប់​​រហ័ស ​។ កូន​សេះ​ដែល​សម្រាល​បាន​​​ប៉ុន្មាន​នាទី​អាច​ដើរ​បាន​ ។​ មនុស្ស​កើត​ឆ្នាំ​មមី​មាន​អាក​ប្បកិ​រិយា​​​វិជ្ជ​មាន​ និង​ទៀង​​ត្រង់​​ចំពោះ​​ជីវិត​ ព្រម​ទាំង​​មាន​​ជំនាញ​​​ខាង​ការ​ទាក់​ទង​​ និង​ឆ្លាត ហើយ​​កំប្លែង​ ។​

៣-​ប្រសិន​បើ​អ្នក​កើ​ត​ឆ្នាំមមី​​ លោក​អ្នក​​គួរ​​តែ​រក​ដៃ​គូ​​​ដែល​កើត​​​ឆ្នាំ​ខាល​ មមែ​ ឬ​​ច​ ។​​ ត្រូវ​ចៀស​វៀង​អ្នក​ដែល​កើត​​ឆ្នា​ំ​​ជូត​ ឆ្លូវ​ ថោះ​​ ឬ​​ឆ្នា​ំ​មមី​ដែរ​ ។​

៤-​ប្រសិន​បើ​រឿង​រ៉ា​វប៉ុន្មាន​ខាង​លើ​មិន​​ត្រូវ​​ទេ​សូម​កុំ​បារម្ភ​ ។​ សញ្ញា​សត្វ​នៃ​ឆ្នាំ នីមួយៗ​​​​គ្រាន់​តែ​បង្ហាញ​ពី​របៀប​ដែល​អ្នក​ដទៃ​​មើល​​មក​​អ្ន​ក​ ឬ​របៀប​ដែល​អ្នក​​ជ្រើស​រើស​​ដើម្បី​បង្ហាញ​​ខ្លួន​អ្នក​ផ្ទាល់​​​ប៉ុណ្ណោះ​។ ​​ក៏មាន​​សញ្ញា​​សត្វ​សម្រាប់​ខែ​នីមួយ​ៗ​​​ផង​ដែរ​​ ដែល​គេ​ហៅ​ថា ​សត្វ​ខាង​ក្នុង ​សញ្ញា​​សម្រាប់​ថ្ងៃ នីមួយៗ​​ហៅ​​ថា ​សត្វ​ពិត ​ហើយ​​សត្វ​សម្រាប់​​ម៉ោង ​នី​មួយៗ​​​ហៅ​​ថា​ សត្វ​អាថ៌​កំបាំង ។​

៥-​យោង​តាម​ជំនឿ​ឆ្វេង​និយម​​មួយ​​នៅ​​ក្នុង​​ឆ្នA​រាសី​ចក្ររ​បស់​អ្នក ​លោក​អ្នក​នឹង​​ប្រព្រឹត្ត​​ខុស​​នឹង​ទេវ​តា​អាយុ​ ឬ​តាយ​ស៊ួយ​ ហើយ​អ្នក​​នឹង​​​មាន​​​សំណាង​​អា​ក្រក់ ​សម្រាប់​រយៈ​​ពេល​​ពេញ​​មួយ​​ឆ្នាំ​ ។ ដើម្បី​បញ្ចៀស​​សំណាង​​អាក្រក់​នេះ​​ លោក​​អ្នក​​គួរ​តែ​ពាក់​​ សម្លៀក​​បំពាក់​ពណ៌​​ក្រហម​​ ដែល​អ្នក​ណា​ម្នាក់​ផ្តល់​ឲ្យ​ ។​​ ជា​ទូទៅ ​ពណ៌​ផ្តល់​សំណាង​​របស់​​​​ហ្វូង​សេះ ​​គឺ​ពណ៌​បៃតង​ ក្រហម​ និង​​ស្វាយ​ ចំណែក​​លេខ​សំណាង​គឺ​​លេ​ខ៣,​ ៤​​​​​​​​​​​​​និង​​លេខ៩​ ហើយ​ផ្កា​នំា​សំណាង​គឺ​ផ្កា​​ក្តាត​ និង​​ផ្កា​​ម្លិះ​ ។​

៦-​​លោកRaymond​ Lo ​គ្រូហុង​ស៊ុយ​ និង​​ជា​អ្នក​ទស្សន៍​ទាយ​​ជោគ​ជ​តារា​សី និយាយថា ឆ្នាំ​មមី​ជា​ឆ្នាំដែល​​មនុស្ស​​ប្រកាន់​យក​គោល​​ការណ៍​រឹង​ប៉ឹង ​ពោល​គឺ​ធ្វើ​ឲ្យ​ការ​ចរចា​​លំបាក ​។​​ ឧទាហ​រណ៍​ឆ្នាំ​២០០២​​ គឺជា​ឆ្នាំដែល​តារា​បាល់​ទាត់Roy​ Keane​ និង​​​គ្រូប​ង្វឹក​បាល់​​ទាត់​លោក​Mick  McCartney​ ឈ្លោះ​ប្រកែក​គ្នា​​តឹង​​សរសៃ​ក​​នៅ​ក្នុង​ការ​ប្រ​កួត​បាល់​ទាត់​ពិភព​លោក ​​។​​ ​​ឆ្នាំ​១៩៩០​​ជា​ឆ្នាំ​​កុប​កម្ម​ពន្ធ​បោះ​​ឆ្នោត​​ ចំណែក​ឯ​​ភា​វូប​នី​យ​កម្ម​របស់​អាល្លឺ​ម៉ង់​​ក៏​កើត​ឡើង​នៅ​ក្នុង​​ឆ្នាំ​១៩៩០​​ដែរ​ ។​

៧-​មនុស្ស​​ ល្បីៗ​​ជាច្រើន​​នៅ​ក្នុង​​ប្រវត្តិ​​សាស្ត្រ ដែល​កើត​ឆ្នាំ​​មមីមាន​ដូចជា ហ្សាង​ហ្ស៊ី​​ខាន់​មេដឹក​នាំ​មុ៉ុងហ្គោលី Franklin D​ Roosevelt​ប្រធា​នាធិប​តី​​ទី​៣២​ ​របស់​​អាមរិក​, Louis​ Pasteur អ្នក​វិទ្យា​សាស្ត្រ​​សត​វត្សរ៍ទី​១៩, Neil​ Armstrong មនុស្ស​ដំបូង​ដែល​បាន​ទៅ​​ដល់​​ឋាន​​ព្រះ​ចន្ទ,តារា​ចម្រៀង​អាមេរិក​​Aretha​ Franklin​ និង​​តារា​ម៉ូដែល​​Cindy Crawford ​។​

៨-​ឆ្នាំ​មមី​ក៏​ជា​ឆ្នាំ​ដែល​ពាក់​ព័ន្ធ​នឹង​​សង្គ្រាម​ដែរ ។​ តួយ៉ាង​ដូច​ជា ​សង្គ្រាម​ឌៀន​បៀន​​ភូ ​ជា​ពេល​ដែល​​បារាំង​ចាញ់​ក្រោម​ដៃ​​កងទ័ព​វៀត​​ណាម​ កាល​ពី​ឆ្នាំ​១៩៥៤​​ ហើយ​​ឆ្នាំ១៨៩៤​​​ជា​ការ​ចាប់​ផ្តើម​​សង្រ្គាម​​ចិន​ ជប៉ុន​លើក​ដំបូង ​។​​ផ្អែក​លើក​ំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​​នេះ​ ​បង្ហាញ​​ថា ​វា​បាន​កើត​ឡើង​នៅ​ក្នុង​​ឆ្នាំមមី​ទាំង​អស់​ តែ​គេមិន​អាច​និយាយ​បាន​យ៉ាង​ណា​ទេ​​​សម្រាប់​​ឆ្នាំ​២០១៤​នេះ ៕​