លោក ត្រាំ ចង់ប្តូរឈ្មោះ «ក្រសួងការពារជាតិ» ទៅជាឈ្មោះដើម «ក្រសួងសង្គ្រា.ម» វិញ
សហរដ្ឋអាមេរិក ៖ នៅអំឡុងពេលជំនួបកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ…
សហរដ្ឋអាមេរិក ៖ នៅអំឡុងពេលជំនួបកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ…
សហរដ្ឋអាមេរិក ៖ នៅអំឡុងពេលជំនួបកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហាញថា រដ្ឋបាលរបស់លោកអាចនឹងប្តូរឈ្មោះ «ក្រសួងការពារជាតិ» ទៅជាឈ្មោះដើម «ក្រសួងសង្គ្រាម» វិញ ។ នេះបើតាមប្រភពពីសារព័ត៌មាន New York Post និង CBS News បានចេញផ្សាយ។
លោក ត្រាំ បានលើកហេតុផលថា ការប្តូរឈ្មោះ «ក្រសួងការពារជាតិ» ទៅប្រើប្រាស់ឈ្មោះដើម «ក្រសួងសង្គ្រាម» លោកបានអះអាងថា «ពាក្យការពារជាតិ គឺការពារពេកហើយ យើងចង់ការពារ ប៉ុន្តែយើងក៏ចង់វាយលុកផងដែរ ប្រសិនបើចាំបាច់»។
លោកបានបន្តទៀតថា នៅក្នុងនាមក្រសួងសង្គ្រាម អាមេរិកបានឈ្នះគ្រប់យ៉ាង ដោយសំដៅទៅលើសង្គ្រាមលោកលើកទី១ និងទី២ ដូច្នេះហើយលោកគិតថា អាមេរិកនឹងត្រូវត្រឡប់ទៅប្រើឈ្មោះដើមវិញ។ លោក ត្រាំ បានបន្ថែមថា រដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្នគឺ លោក Pete Hegseth ប្រហែលជានឹងត្រូវសម្រេចចិត្តប្តូរទៅប្រើឈ្មោះដើមវិញ នៅសប្តាហ៍ក្រោយ។
សូមជម្រាបថា «ក្រសួងសង្គ្រាម» ត្រូវបានបង្កើតឡើងដំបូងដោយប្រធានាធិបតីអាមេរិកទី១ លោក George Washington នៅឆ្នាំ១៧៨៩ ។ លុះឆ្នាំ ១៩៤៩ វាត្រូវបានរៀបចំឡើងវិញដោយប្រធានាធិបតីអាមេរិកទី៣៣ លោក Harry Truman និងត្រូវបានប្តូរឈ្មោះជា «ក្រសួងការពារជាតិ»៕
ចែករំលែកព័តមាននេះ