រាជធានីភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីពួកគេជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកចំពីមុខរថយន្ត១គ្រឿងពេញទំហឹង ខណៈពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យរថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២ កុម្ភៈ ២០១៤ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះទាំង២នាក់មិនត្រូវបានគេស្គាល់ឈ្មោះទេ ចំណែកអ្នកបើកបររថយន្តឈ្មោះហៃ សីណារ៉ា មានទីលំនៅក្នុងសង្កាត់ចោមចៅ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ និងរថយន្តម៉ាកនីស្សាន់ធ្វើដំណើរបញ្ច្រាសទិសគ្នា លុះដល់ចំណុចកើតហេតុម៉ូតូបានរេចង្កូតជ្រុលទៅបុកចំពីមុខរថយន្តពេញទំហឹងលាន់ដូចរន្ទះបណ្តាលឱ្យយុវជនទាំង២នាក់របួស
ធ្ងន់តែម្តង។
ចែករំលែកព័តមាននេះ