ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​សេចក្តីព្រាងច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ផ្តល់​អំណាច​ដល់​ពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មការ​ការ​បទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក​ឈាង វុន បាន​អះអាង​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មការ​ការ​បទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក​ឈាង វុន បាន​អះអាង​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ផ្តល់​សិទ្ធិ អំណាច​ដល់​ប្រជាពលរដ្ឋ ។

លោក ឈាង វុន បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ផលិតផល​នានា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព ។ លោក​បញ្ជាក់​ថា ៖«​តាម​រយៈ​ច្បាប់​នេះ គឺជា​គោលការណ៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី គឺ​កាន់តែ​លិច​រូ​បរាង្គ​កាន់តែ​ច្បាស់​ឡើង​ៗ​ស្រប​ពេល​នឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​កើនឡើង​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក ឈាង វុន ក៏​បាន​ឲ្យ​ដឹង​ថា ដើម្បី​ការពារ​អាជ្ញាធរ​រាជរដ្ឋាភិបាល និង​ការពារ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​ច​និ​ច​ដូច​ជា ការ​លក់ទំនិញ ការ​ទិញ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក អន ឡាញ​នេះ តាម​រយៈ​ច្បាប់​នេះ​ក៏​កំពុង​កំណត់​ថា ត្រូវ​មាន​កាតព្វកិច្ច​អ្វីខ្លះ​ចំពោះ​អ្នកលក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ឬ​អន​ឡាញ​ផង​ដែរ ។ លោក​បញ្ជាក់​ថា ៖«​ការ​លក់​តាម​អេ​ឡិច​ត្រូ​និ​ច​អា​ឡូ​វ​នេះ​ដូច​ជា មិន​មាន​លុយ​បង់​ចូល​រដ្ឋ ។

ដូច្នេះ​ការ​ធ្វើ​ច្បាប់​នេះ គឺ​ដើម្បី​ប្រមូល​ធនធាន​ថវិកា​ទៅ​ប៉ះប៉ូវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវ ភាព​នៅ​មាន​កម្រិត​ដូច​ជា ការ​ដំឡើង​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជការ គ្រូបង្រៀន …​និង​ដោះ ស្រាយ​បញ្ហា​សង្គម​ជាដើម​» ។ លោក​បន្ថែម​ថា ប្រាក់ខែ​ប្រមូល​ពី​ការ​យកពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិ​ត​ត្រូ​និ​ច​ក៏​នឹង​យក​ជួយ​ដល់​កម្មករ ពលករ ចាស់ជរា ស្ត្រី​មេម៉ាយ​ដែល​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​សង្គម​ផង​ដែរ ។ លោក​ថា សេចក្តីព្រាងច្បាប់​នេះ​ក៏​នឹង​រឹង​បណ្តឹង​ចំពោះ​អ្នក​ដែល​លក់ដូរ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដែល​កំពុង​គេច​ពី​ការ​បង់ពន្ធ​ជូន​រដ្ឋ ។

លោក​ថា​៖«​រឿង​គេច​ការ​បង់ពន្ធ​នេះ​យើង​មិន​អាច​ឲ្យ​រួច​បាន​ឡើយ អី​ញ្ចឹ​ង​យើង​ត្រូវធ្វើ​យ៉ាងម៉េច​អា​អ្វី​ដែល​គាត់​ជាប់ពន្ធ​ត្រូវ​តែ​ជាប់ពន្ធ​ដដែល ។ ដូច​ជា គាត់​ធ្លាប់​លក់​ជីគីមី តាម​ផ្ទះ​របស់​គាត់ ឬ​សំពត់​ហូល​មក​លក់​តាម​អន​ឡាញ​គាត់ រួច​ពន្ធ​បាត់ អី​ញ្ចឹ​ង​រឿង​នេះ​យើង​ត្រូវ​ដោះស្រាយ​មិន​ត្រូវ​ឲ្យ​គេចពន្ធ​នោះ​ទេ​» ។ លោក ឈាង វុន ក៏​បាន​អះអាង​ថា ដើម្បី​ការពារ​នោះ​ច្បាប់​ទាំង​ពីរ ដែល​ត្រូវ​បញ្ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ពិនិត្យ គឺ​មាន​ទំនាក់ទំនង​គ្នា​ក្នុង​នោះ​ក៏​ពាក់ព័ន្ធ​នឹង ព័ត៌មាន​មិន​ពិត​ផង​ដែរ​ដូច​ជា ករណី​លក់​ផលិតផល​បំប៉ន់​សុខភាព​បុរស​ជាដើម ប៉ុន្តែ​នៅ​ពេល​ប្រើប្រាស់ ហើយ​ប៉ះពាល់​ដល់​សុខភាព​តែ​មិនដឹង​ទៅ​ប្តឹង​រកមុខ​អ្នក​ណា0x017d7 ជាមួយ​គ្នា​នោះ​ដែរ តាម​រយៈ​ច្បាប់​នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្តឹងផ្តល់​ដល់​អ្នកលក់​បាន​ផង​ដែរ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ បាន​សម្រេច​ទទួលយក​សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដែល​ស្នើ​ឡើង​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ទាំង​ពីរ​នេះ​ឲ្យ​គណៈកម្មការ​សាធារណការ​ដឹក​ជញ្ជូន​ទូរគមនាគមន៍ ប្រៃ​ស​ណី ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​រដ្ឋសភា​វិញ ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ប្រគល់​ភារកិច្ច​ដល់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ធ្វើ​សេចក្តីជូនដំណឹង និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជ្រើសរើស​ឥស្សរជន​ដែល​មាន​លក្ខណៈសម្បត្តិ​សម​ស្រប ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ