ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់ចរាចរណ៏ផ្លូវគោកថ្មី​ នឹងដាក់ទោស​អ្នកស្រវឹងហើយ​បើកបរពី៦ថ្ងៃ​ ដល់៦ខែ ​និងពិន័យ៤លានរៀល

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ មន្រ្តីក្រសួង​សាធារណការ​និងដឹកជញ្ជូនបានឲ្យដឹងថា ​ច្បាប់ចរាចរណ៏ផ្លូវគោក​ថ្មីនឹងមានការដាក់ទោសទណ្ឌដល់​អ្នកស្រវឹងហើយ​បើកបរចាប់ពី៦ថ្ងៃ ​ដល់៦ខែ ​និងពិន័យជា​បា្រក់ចំនួន៤លាន​រៀលនោះថែមទៀត ។ ​

បើតាមមន្រ្តីដដែល​បានឲ្យដឹងក្នុងកិច្ច​ប្រជុំពិគ្រោះយោបល់​ស្តីពីយន្តការក្នុង​ការគ្រប់គ្រងគ្រឿងស្រវឹង​ ដែលបានបា្ររព្ឋធ្វើកាល​ពីចុងសបា្តហ៏មុននេះដែរថា ​គ្រោះថ្នាក់ចរាចរណ៏​កាលពីឆ្នាំ

រាជធានីភ្នំពេញ​៖ មន្រ្តីក្រសួង​សាធារណការ​និងដឹកជញ្ជូនបានឲ្យដឹងថា ​ច្បាប់ចរាចរណ៏ផ្លូវគោក​ថ្មីនឹងមានការដាក់ទោសទណ្ឌដល់​អ្នកស្រវឹងហើយ​បើកបរចាប់ពី៦ថ្ងៃ ​ដល់៦ខែ ​និងពិន័យជា​បា្រក់ចំនួន៤លាន​រៀលនោះថែមទៀត ។ ​

បើតាមមន្រ្តីដដែល​បានឲ្យដឹងក្នុងកិច្ច​ប្រជុំពិគ្រោះយោបល់​ស្តីពីយន្តការក្នុង​ការគ្រប់គ្រងគ្រឿងស្រវឹង​ ដែលបានបា្ររព្ឋធ្វើកាល​ពីចុងសបា្តហ៏មុននេះដែរថា ​គ្រោះថ្នាក់ចរាចរណ៏​កាលពីឆ្នាំ២០១៣​កន្លងមកនេះ​ មានមនុស្សស្លាប់ជិត​​២ពាន់នាក់ ​ក្នុងនោះ​បណ្តាលមកពីស្រវឹង​ចំនួន១៤ភាគរយ ​ហើយគ្រាន់តែខូចខាត​ដោយសារភាពស្រវឹង​គិតជាបា្រក់ជាង៤០លានដុល្លារ ។

មន្រ្តីជំនាញដដែលក៏បានឲ្យដឹងទៀតថា ​សេចក្តីព្រាងច្បាប់ថ្មី​ស្តីពីចរាចរណ៏ផ្លូវគោកនេះ​ ក្រុមអ្នកច្បាប់ទីស្តី​ការគណៈរដ្ឋមន្រ្តីបានពិភាក្សា​ចប់រួចរាល់ហើយ​ ហើយនឹងបញ្ជូន​ទៅកាន់រដ្ឋសភា​ជាតិ​ក្នុងពេល​ដ៏ខ្លីខាងមុខនេះ ៕