ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​​6ខែ​ទៀត​​​កម្ពុជា​នឹង​​សម្រេច​បាន​​ការ​ហោះ​​ហើរ​​ត្រង់​​ពី​​ជប៉ុន​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ​៖ ​​​កិច្ច​ពិភាក្សា​​​ការ​ងារ​រវាង​​លោក​ថោង ខុន រដ្ឋមន្ត្រី​​ក្រសួង​​ទេស​​ចរណ៍​ និងលោក​​Hidea Sawada ​ប្រធា​នមូល​និធិ​​គាំ​ទ្រ​​អប់រំ​​អន្តរជាតិ ​​​និង​​ជា​អគ្គ​​នាយក​​ក្រុម​ហ៊ុន​​ H.T.S Company LTD ដែល​​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ​​មករា ​ឆ្នាំ​​២០១៤​កន្លង​ទៅ​នេះ ​​នៅ​ទីស្តី​​ការ​​ក្រសួង​​​​​ភាគី​​ទាំងពីរ​បាន​ជំរុញ​​ ហើយ​នឹង​សម្រេច​​​​ឱ្យ​មានកា​រ​ហោះ​​ហើរ​​ដោយ​ត្រង់​ពី​ប្រទេស​​ជប៉ុន​​មក​កម្ពុជា ​។ ​

រាជ​ធានីភ្នំពេញ​​​ ​៖ ​​​កិច្ច​ពិភាក្សា​​​ការ​ងារ​រវាង​​លោក​ថោង ខុន រដ្ឋមន្ត្រី​​ក្រសួង​​ទេស​​ចរណ៍​ និងលោក​​Hidea Sawada ​ប្រធា​នមូល​និធិ​​គាំ​ទ្រ​​អប់រំ​​អន្តរជាតិ ​​​និង​​ជា​អគ្គ​​នាយក​​ក្រុម​ហ៊ុន​​ H.T.S Company LTD ដែល​​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ​​មករា ​ឆ្នាំ​​២០១៤​កន្លង​ទៅ​នេះ ​​នៅ​ទីស្តី​​ការ​​ក្រសួង​​​​​ភាគី​​ទាំងពីរ​បាន​ជំរុញ​​ ហើយ​នឹង​សម្រេច​​​​ឱ្យ​មានកា​រ​ហោះ​​ហើរ​​ដោយ​ត្រង់​ពី​ប្រទេស​​ជប៉ុន​​មក​កម្ពុជា ​។ ​

​លោក Hidea Sawada ​​​បញ្ជាក់​ថា ​​យ៉ាង​ហោច​​ណាស់​ក្នុង​​រយៈ​ពេល​​៦​ខែ​ទៀត​នឹងមាន​ការ​ហោះ​ហើរ​​ត្រង់​​ពី​ជប៉ុន​​មក​កម្ពុជា ​ជាពិសេស​​ពី​ទី​ក្រុង​​តូក្យូ​​មក​សៀម​រាប ​​​ហើយ​ក៏​​អាច​​នឹង​មាន​​ការ​ត​ភ្ជាប់​​​ពី​​​អាមេរិក ​តូក្យូ ​សៀម​រាប​​ផង​ដែរ ​។ ​​បន្ថែម​​ពី​លើ​​នេះ​​ទៀត លោក​នឹង​​ខិត​ខំ​ព្យាយាម​​ស្វែង​រក​ដៃ​គូ​​វិនិយោគ ដើម្បី​​អភិវឌ្ឍ​ន៍​​តំបន់​ឆ្នេរ​​នៅក្នុង​ប្រទេស​កម្ពុជា ​​​ក្នុងនោះ​អាច​នឹង​មានការ​វិនិ​យោគ​​​ឧទ្យាន​​ក្រោម​សមុទ្រ​​ និង​ការ​​អភិ​វឌ្ឍ ​​Resort ​និង​សណ្ឋា​គារ​​ជា​លក្ខណៈ​អន្តរ​ជាតិ​​​នៅ​លើ​កោះ​នានា​​នៅ​តំបន់​ឆ្នេរ​នៃ​ប្រទេស​​កម្ពុជា ​។ ​ក្នុងកិច្ច​ពិភាក្សា​​គ្នា​នោះ​​​​ដែរ ​ភាគី​ទាំង​​ពី​ក៏​បាន​​ធ្វើ​ការ​​​សិក្សា​​​ទៅ​លើ​គម្រោង​​វិនិយោគ​​រៀប​ចំ​សួន​សម្រាប់​​េទស​ចរណ៍​ ដែល​ជំហាន​​ដំបូង​នេះគឺ​កំពុង​​តែ​សិក្សា​​​នៅ​ភ្នំពេញ​​ និង​ខេត្ត​សៀម​រាប ។ ​លោក​ថោង ខុន រដ្ឋមន្ត្រី​​​ក្រសួង​​ទេសចរណ៍​​​បាន​ជម្រាប​​ជូន​ភ្ញៀវ​​ពីសក្តានុ​ពល​​វិស័យ​​​ទេស​​ចរណ៍កម្ពុជា​​ផ្អែក​លើ​​ទេសចរណ៍​​វប្ប​ធម៌​​​ធម្ម​​ជាតិ ។

ប្រទេស​កម្ពុជា​​ មានសក្តានុ​ពល​វប្ប​ធម៌​​ដ៏​អស្ចារ្យ​​គឺ​ប្រាសាទ​អង្គ​រ​វត្ត ​និង​វប្ប​ធម៌​​អរូ​បី​ជា​ច្រើន​​ ​និង​​មាន​តំបន់​​​​ឆ្នេរ​ស​មុទ្រ​​ដ៏​ស្អាត ​និង​តំបន់​​អេកូ​ទេស​ចរណ៍​ធម្ម​ជាតិ​​ភាគ​ឦសាន​ ។ ​លោក​​​រដ្ឋ​មន្ត្រី​​​បញ្ជាក់​ថា ​​កម្ពុជា​​ទទួល​ភ្ញៀវ​​ទេស​ចរ​​មក​ទស្សនា​​បាន​ជាង​​៤លាន​២​សែន​នាក់ ​នៅឆ្នាំ​​២០១៣ ​កន្លង​មក​​ ។ ក្នុង​ទីផ្សារ​​ទេស​ចរណ៍​​ទាំង១០​​ មាន​ទេស​ចរ​​មក​ទស្សនា​​កម្ពុជា​​​​ច្រើន​​ជាងគេ​គឺ​​វៀតណាម ​ចិន កូរ៉េ ​ក្នុងនោះ​​​​ភ្ញៀវ​​ទេស​ចរ​​ជប៉ុន​ស្ថិត​​ក្នុង​លំដាប់​ទី​​៦​​គឺ​​មានការកើន​ឡើង។ ក្នុង​កំណើន​​១៥,៥% ​​នៃ​​ចំនួន​ទេស​ចរ​​ទាំង​អស់​ ​មាន​៥០% ​ទៅ​ទស្សនា​​អង្គរ​វត្ត​គឺ​​មាន​ចំនួន​​​២​លាន​​​២សែន​នាក់ ​នៅ​ភ្នំពេញ​​១លាន​​៩​សែន​​​នាក់ និង​ភ្ញៀវ​​ទេសចរ​ទៅ​ទស្សនា​​តំបន់​​​អេកូ​​ទេស​ចរណ៍​​​មាន​ការ​កើន​ឡើង​​១២% ​ក្នុងនោះ​ក៏​មាន​​គោល​ដៅ​ទេសចរណ៍​វប្ប​ធម៌​​បេតិ​ក​ភណ្ឌ​​ថ្មី​មួយ​ទៀត​​គឺ​ប្រាសាទ​ព្រះវិហារ ។ ​លោក​​រដ្ឋ​មន្ត្រី​​បន្ថែម​ថា ​​តាមការ​ព្យា​​ក​រណ៍​​នៅ​ឆ្នាំ​​២០១៥ ​កម្ពុជា​អា​ច​ទទួល​ភ្ញៀវ​ទេស​ចរ​​បាន​៥លាន​​​នាក់ ​និងនៅឆ្នាំ​​២០២០ ​​អាច​​បាន​៧​លាន​នាក់ ។ ​ទីផ្សារ​ទេស​ចរណ៍​​កម្ពុជា​​សរុប​​ ​៧៥%​មក​ពី​​អាស៊ី​​ប៉ាស៊ី​ហ្វិក​ ​​​មក​ពី​​​អឺរ៉ុប​​១៧% ​និង​​មក​ពី​អាមេរិក​​៧% ។ ​​ជា​រួម​​វិស័យ​​​ទេស​ចរណ៍​​បាន​នាំ​មក​​នូវ​ចំណូល​​​ជាតិ​​ចំនួន ​​​២.៥៤៧​លាន​ដុល្លារ​​ កាល​ពី​​ឆ្នាំ​មុន​​ និង​បាន​រួម​​​​ចំណែក​១២% ​ទៅ​ក្នុង​GDP ​ហើយ​បាន​បង្កើត​​ការ​ងារ ​ដោយ​ផ្ទាល់​ជូន​​ប្រជា​ជន​​បាន​ចំនួន​​៤០​ម៉ឺន​នាក់ ។

​លោក​រដ្ឋម​ន្ត្រី​ថោង ខុន ​​​សម្តែង​ការ​រំពឹង​ទុក​ថា ​តាម​រយៈ​ការ​ជំរុញ​​ឱ្យ​មាន​ការហោះ​ហើរ​​ត្រង់​ពី​ជប៉ុន​​ម​​ក​កម្ពុជា​​នេះ​ដែរ ​នឹង​អាច​​ទាក់​ទាញ​​ភ្ញៀវ​​​ទេសចរ ​និងសម្រួល​​ការ​ធ្វើ​​ដំណើរ​​ដល់​អ្នក​ទេសចរ​​ជប៉ុន​ដែល​​មាន​វ័យ​​ចាស់​ៗ​​មក​កាន់​ប្រទេស​​កម្ពុជា ​​បាន​​ច្រើន​ថែម​​ទៀត ​និង​ជួយ​​ជំរុញ​​អ្នក​វិនិយោគ​​ជប៉ុន​លើ​​វិស័យ​​ទេស​ចរណ៍​​​​ និង​​អភិវឌ្ឍន៍​កោះ​ឆ្នេរ​និង​សួន​ទេសចរណ៍​​នៅ​កម្ពុជា ៕