ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ីឈ្លោះ​ប្រកែក​គ្នា​បើក​រថ​យន្ត​ដេញ​បុក​បាក់​ជើង​ ហើយគេចខ្លួនបាត់

11 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​​ ​៖ បុរស​ម្នាក់​​បាន​រង​របួស​​បាក់​ជើង​​ បន្ទាប់​ពី​​ត្រូវ​រថយន្ត​​មួយ​គ្រឿង​បើ​ក​​ដេញ​បំបុក​​ ដោយ​សារ​​តែ​ការ​​ផឹក​ស៊ី​ឈ្លោះ​ប្រកែក​​គ្នា​ ។ ហេតុ​ការណ​៍​នេះ​ បាន​កើតទ្បើង​​កាល​ពី​វេលា​ម៉ោង​​៤និ​ង​៣០​នាទី​ល្ងាច​ ​ថ្ងៃទី​៣១​ ​មករា​ ​ក្នុង​ភូមិ​​ដោះ​ក្រមុំ​ ​សង្កាត់​​សុខ​ដុម​​​ ក្រុង​សែន​​មនោរម្យ​ ​។ ​

ខេត្ត​មណ្ឌល​គិរី​​ ​៖ បុរស​ម្នាក់​​បាន​រង​របួស​​បាក់​ជើង​​ បន្ទាប់​ពី​​ត្រូវ​រថយន្ត​​មួយ​គ្រឿង​បើ​ក​​ដេញ​បំបុក​​ ដោយ​សារ​​តែ​ការ​​ផឹក​ស៊ី​ឈ្លោះ​ប្រកែក​​គ្នា​ ។ ហេតុ​ការណ​៍​នេះ​ បាន​កើតទ្បើង​​កាល​ពី​វេលា​ម៉ោង​​៤និ​ង​៣០​នាទី​ល្ងាច​ ​ថ្ងៃទី​៣១​ ​មករា​ ​ក្នុង​ភូមិ​​ដោះ​ក្រមុំ​ ​សង្កាត់​​សុខ​ដុម​​​ ក្រុង​សែន​​មនោរម្យ​ ​។ ​

សាក្សី​​នៅ​កន្លែង​​កើត​ហេតុ​បាន​​ឱ្យ​ដឹង​ថា​ ​​​  គេ​​​​ឃើញ​​បុរស​៤​នាក់​​ជិះ​ម៉ូតូ​២​គ្រឿង​​ និង​ប​ុរស​​២​នាក​់ទៀត​ជិះ​​រថយន្ត​មួយ​គ្រឿង​​មក​ឈប់​​នៅ​ក្បែរ​ហាង​​ខា​រ៉ា​អូខេ​​មួយ​ក្នុង​គោល​បំណង​​ចូល​ច្រៀង​​ខា​រ៉ា​អូខេ​​ ។ ​​ពួក​គេ​​គឺ​​ជា​មិត្ត​ភក្តិ​​នឹង​គ្នា​​ ប៉ុន្តែ​ខណៈ​​ពេល​កំពុង​​និយាយ​គ្នា​​ក៏មាន​​ការ​ឈ្លោះ​ប្រកែក​​ប្រទាញ​ប្រទង់​​ ហើយ​វា​យ​តប់​​គ្នា​ ។ ​ភ្លាមៗ​​នោះ​ ជន​​ដែល​ជា​ម្ចាស់​រថយន្ត​​បាន​ទ្បើង​រថយន្ត​​បើ​ក​បំបុក​​បុរស​ទាំង​៤​នាក់​​​អ្នក​ជិះ​​ម៉ូតូ​ ​ប៉ុន្តែ​ក្នុង​ចំណោម​​៤នាក់​​នោះ​ គឺ​៣នាក់​​បាន​លោត​​គេ​ច​ខ្លួន​​ផុត​​ពី​គ្រោះថ្នាក់​ ​នៅ​សល់​ម្នាក​់
​គេ​​ច​​​មិន​ផុច​​ក៏​ត្រូវ​រថយន្ត​​បុក​ជា​មួយ​ម៉ូតូ​អូស​​ពី​ក្រោម​រថយន្ត​​ប្រមាណ​​៥០ម៉ែត្រ​ បណ្តាល​​ឱ្យ​រង​រប​ួស​​​បាក់​ជើង​​ខាង​ឆ្វេង​​ ហើយ​ជន​​ដែល​បើក​រថយន្ត​ដេញ​​បុក​​ក​៏​បាន​រត់​​គេ​ច​ខ្លួន​​បាត់​បន្សល់​ទុក​​រថយន្ត​ខាំ​ជាប់​​ម៉ូតូ​១​គ្រឿង​ពី​ក្រោម​ ។

មន្ត្រី​សមត្ថ​កិច្ច​​បាន​ឱ្យ​ដឹង​ថា​ ​ជន​បង្ក​​គ្រោះ​ថ្នាក់​ឈ្មោះ​​ យឹម​ ឆៃយ៉ា​ ​អាយុ​២៨ឆ្នាំ​ ​មាន​ទី​លំនៅ​​ក​្នុង​ភូមិ​​ក្រង​តេះ​ ​ឃុំ​ក្រង​តេះ​ ​ស្រុក​​ពេជ្រា​ដា គឺ​ជា​កូន​របស់​​លោក​នាយ​​ប៉ុស្តិ៍​​នគរ​បាល​រដ្ឋ​បាល​​ឃុំ​​ក្រង​តេះ​ ​​បើក​​រថយន្ត​​ម៉ាក​តាកូ​ម៉ា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២M-៥៦៤៨ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ថន រតនា​​​ ​​អាយុ​២០​ឆ្នាំ​ ​មាន​ទី​លំនៅ​​ក្នុង​ភូមិ​ដោះ​ក្រមុំ​ សង្កាត់​សុខ​ដុម​ ​ក្រុង​សែន​មនោ​រម្យ​ ​។ បច្ចុប្បន្ន​​រថយន្ត​និង​ម៉ូតូ​ ត្រូវ​បាន​សមត្ថ​កិច្ច​​យក​ទៅ​រក្សា​ទុក​​នៅ​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ក្រុង​សែន​មនោ​រម្យ​ ដើម្បី​ដោះ​ស្រាយ​​តាម​នីតិ​វិធី​​ ។

ទាក់​ទង​នឹង​ការ​​ឈ្លោះ​ប្រកែក​​គ្នា​រហូត​​ដល់​បើក​រថយន្ត​ដេញ​បុក​នេះ​ មិន​ទាន់​​ស្វែង​រក​ការ​បំភ្លឺ​​បាន​នៅ​​ទ្បើយ​​ទេ​ ​​ដោយ​​គេ​គ្រាន់​តែ​ដឹង​ថា​ ពួក​​​​គេ​ជាមិត្ត​​ភក្តិ​នឹង​គ្នា​​​​បម្រុង​​​នាំ​គ្នា​​ចូល​ច្រៀង​​ខា​រ៉ា​អូខេ​ ស្រាប់​តែ​ទាស់​គ្នា​​រហូត​មាន​ការ​ប្រទូស្ត​​រ៉ាយ​​ផង​ដែរ​ ៕ ​