ការបោះឆ្នោតសភាថៃត្រូវលុបចោលក្នុងខេត្ត៣ គឺខេត្តរ៉ាណុង ខេត្តសុងក្លា និងខេត្តត្រាង មកពីការរាំងខ្ទប់របស់ពួកបាតុករប្រឆាំងរដ្ឋាភិបាល ។
ក្នុងរាជធានីថៃ ក្រុងបាងកក ការបោះឆ្នោតលុបចោលក្នុងស្រុក៥ មកពីខ្វះបុគ្គលិក ព្រោះតែការរាំងខ្ទប់ ។ លោក សោមឆៃ ស្រ៊ីស៊ូធីយ៉ាគន សមាជិកគណៈកម្មាធិការបោះឆ្នោតថៃពុំអាច បោះឆ្នោតក្នុងការិយាល័យបោះឆ្នោតស្ថិតនៅតាមដងវិថីផេកចាបូរី មកពីអវត្តមានមន្ត្រីទទួលបន្ទុកឃ្លាំមើលដំណើរការបោះឆ្នោត ក៏ប៉ុន្តែប្រធានគណៈកម្មាធិការបោះឆ្នោត លោក ស៊ូប៉ាឆៃ សោមចាវ៉ើន អាចទៅបោះឆ្នោតបាន ។
អ្នកបោះឆ្នោតថៃប្រមាណជា៤៨,៧៧លាននាក់ ត្រូវទៅបោះឆ្នោតក្នុងការិយាល័យឆ្នោះឆ្នោតចំនួន៩៣.៣០៥កន្លែងក្នុងប្រទេស ដែលបែងចែកជាមណ្ឌលបោះឆ្នោតចំនួន៣៧៥ ៕
ចែករំលែកព័តមាននេះ