ខេត្តព្រះសីហនុ ៖ មនុស្សប្រុស ស្រី៤នាក់បានស្លាប់នៅនឹងកន្លែង និង៩នាក់ទៀតរបួសធ្ងន់ និងស្រាលដោយគ្រោះថ្នាក់រថយន្តបុកគ្នាកាលពីវេលាម៉ោង១២ និង៣០នាទីព្រឹក ថ្ងៃទី២ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤៧-១៤៨ ស្ថិតក្នុងភូមិគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ។
តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចចម្រុះនៅកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងដោយរថយន្ត១គ្រឿងម៉ាកកាមរីហាយព្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២U៦៧៨៨ ជិះគ្នា៦នាក់ធ្វើដំណើរពីជើងទៅត្បូងបានបោះពួយមកបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាកតូយ៉ូតាសាយអាន ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ២L៤៥៩១ ជិះគ្នា៧នាក់បើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសតែម្តង។
ប្រភពដដែលបន្តថា គេពុំទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ ចំណែកជនរងគ្រោះដែលស្លាប់ និងរបួសមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដែរ។
ចែករំលែកព័តមាននេះ