ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈើប្រណីត​២១ដុំដឹក​តាម​រទេះក្របី​៥គ្រឿង​បម្រុង​យកទៅ​លក់​ឱ្យ​ឈ្មួញ​ត្រូវសមត្ថ​កិច្ច​​ចម្រុះខេត្ត​កំពង់ឆ្នាំង​ស្ទាក់​ចាប់បាន

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ឈើ​ប្រណីត​ចំនួន​២១​ដុំ​ធំៗ​​ប្រមាណ​ជាង​៤​ម៉ែត្រ​គូប​ដឹក​តាម​រទេះ​ក្របី​៥​គ្រឿងបម្រុងដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ រួម​ទាំង​មនុស្ស​៥នាក់​​ត្រូវ​​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​សហការ​គ្នា​ស្ទាក់​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ មករា ២០១៤ នៅ​ចំណុច​ជើង​ភ្នំ​ខ្នង​ទួល ភូមិ​ចំបក់​ប្រាសាទ​ ឃុំ​គ្រាំង​ស្តារ ស្រុក​ទឹក​ផុស​ ​។

សមត្ថ​កិច្ច​​ចម្រុះ​បាន​​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ឈើ​​ប្រណីត​ទាំង​២១​ដុំ​នេះ​មាន​ចំនួនប្រមាណ​៤​ម៉ែត្រ​គូប​ ហើយ​នឹង​ត្រូវ​ធ្វើ​ការ​វាស់​វែង​ធ្វើ​កំណត់​ហេតុ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ​ ២០១៤ ។

សមត្ថ​កិច្ច​​​បាន​ឱ្យ​ដឹង​ទៀត​ថា ឈើ​ប្រណីត​ទាំង​នេះ​ត្រូវ​ជន​ល្មើស​កាប់​យក​មក​ពី​ភ្នំ​ស្រែ​អំពិល ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ទឹក​ផុស ​ដើម្បី​លក់​ឱ្យ​ឈ្មួញ​ក្នុង​ខេត្ត​ដែល​មាន​តម្លៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​មួយ​ម៉ែត្រគូប​ពី​៧០០ទៅ​​៨០០ដុល្លារ​៕