ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ដួល​បោក​ក្បាលស្លា.ប់​​​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ បុរស២នាក់​បាន​ស្លា.ប់​ភ្លាមៗនៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​ស្លា.ប់​នៅ​ក្នុង​ម​ន្ទីរពេទ្យ​ដោយសារស្រវឹងស្រា​ជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង​ កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១ កុម្ភៈ ២០១៤ លើ​ផ្លូវ​លំ​ឃុំ​ផ្គាំ​ទៅ​ភូមិ​សារង្គ ឃុំ​សារង្គ ត្រង់​ចំណុច​ខាង​ជើង​ភូមិ​ផ្គាំ​ចម្ងាយ​១០០​ម៉ែត្រ​ ក្នុង​ឃុំ​ផ្គាំ ស្រុក​ស្វាយ​ចេក ។

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ បុរស២នាក់​បាន​ស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​ស្លាប់​នៅ​ក្នុង​ម​ន្ទីរពេទ្យ​ដោយសារស្រវឹងស្រា​ជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង​ កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១ កុម្ភៈ ២០១៤ លើ​ផ្លូវ​លំ​ឃុំ​ផ្គាំ​ទៅ​ភូមិ​សារង្គ ឃុំ​សារង្គ ត្រង់​ចំណុច​ខាង​ជើង​ភូមិ​ផ្គាំ​ចម្ងាយ​១០០​ម៉ែត្រ​ ក្នុង​ឃុំ​ផ្គាំ ស្រុក​ស្វាយ​ចេក ។

ប្រភព​ពី​នគរ​បាល​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣នាក់​ ១-ឈ្មោះ​ឃៀម ឡាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​ធុន​C១២៥ ពណ៌​ខ្មៅ​ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ​បមាន​ជ័យ​១l.៧០៤១ របួស​ធ្ងន់ ក្រោយ​មក​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​, ២-ឈ្មោះ​ថាប់​ យឿត ភេទ​ប្រុស អាយុ​៤៤ឆ្នាំ ត្រូវ​ជា​ឪពុក​ឈ្មោះ​ឃៀម ឡាត់​ ​និង​ម្នាក់​ទៀត​ឈ្មោះ​ខ្លាវ ថុត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ​ ​។ អ្នក​ទាំង​៣រស់​នៅ​ភូមិ​ម៉ៅ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក​។

លោក​អធិការ​នគរ​បាល​ស្រុក​បាន​បញ្ជាក់​ផង​ដែរ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍នេះ​កើត​ឡើង​ដោយ​សារ​អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង​ និង​បើក​បរ​ក្នុង​ល្បឿនលឿន​៕