ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគខាងលិ​ច​រាជធានីភ្នំពេញ​​ចុះអ័ព្ទខ្លំាង ​តែមន្រ្តីជំនាញថា​ជាបាតុភូតធម្មតា​ពេល​ចប់រដូវរងា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​៖ ចាប់តំាងពីម៉ោង៦​រហូតមកដល់​ម៉ោង៨ព្រឹកថ្ងៃទី​ ០២ កុម្ភៈ ​២០១៤ ​ប្រជាពលរដ្ឋ​មានការភ្ញាក់ផ្អើល ​ខណៈមានការធ្លាក់​ចុះអ័ព្ទយ៉ាងខ្លំាង​មើលគ្នាមិន​ឃើញចម្ងាយត្រឹម១០ម៉ែត្រ ហើយអ្នកធ្វើដំណើរ​តាមផ្លូវទាល់តែ​បើកភ្លើងម៉ូតូ ​រថយន្ត​ ទើបអាចធ្វើ​ដំណើរបាន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​ការចុះអ័ព្ទខ្លំាង​នេះ​បានកើតមាននៅក្នុង​ខណ្ឌពោធិសែនជ័យ​ ខណ្ឌសែន សុខ ​តាមបណ្តោយផ្លូវជាតិ​លេខលេខ ៣

រាជធានីភ្នំពេញ​​៖ ចាប់តំាងពីម៉ោង៦​រហូតមកដល់​ម៉ោង៨ព្រឹកថ្ងៃទី​ ០២ កុម្ភៈ ​២០១៤ ​ប្រជាពលរដ្ឋ​មានការភ្ញាក់ផ្អើល ​ខណៈមានការធ្លាក់​ចុះអ័ព្ទយ៉ាងខ្លំាង​មើលគ្នាមិន​ឃើញចម្ងាយត្រឹម១០ម៉ែត្រ ហើយអ្នកធ្វើដំណើរ​តាមផ្លូវទាល់តែ​បើកភ្លើងម៉ូតូ ​រថយន្ត​ ទើបអាចធ្វើ​ដំណើរបាន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​ការចុះអ័ព្ទខ្លំាង​នេះ​បានកើតមាននៅក្នុង​ខណ្ឌពោធិសែនជ័យ​ ខណ្ឌសែន សុខ ​តាមបណ្តោយផ្លូវជាតិ​លេខលេខ ៣ និង​ ផ្លូវជាតិលេខ៤ ។

អ្នកនំាពាក្យ​ក្រសួងធនធានទឹក​និងឧតុនិយម ​លោក ចាន់ យុត្ថា ​បានប្រាប់កោះសន្តិភាព​តាមទូរស័ព្ទនៅព្រឹកថ្ងៃអាទិត្យនេះថា​ ការចុះអ័ព្ទ ​ឬ ធ្លាក់សន្សើម​នៅពេលព្រឹក​គឺ​ជាបាតុភូតធម្មតា​នៅពេល​បញ្ចប់រដូវរងា ។

បើតាមលោក ​ចាន់ យុត្ថា ​រដូវរងាក្នុង​ប្រទេសកម្ពុជា​បានបិទបញ្ចប់តំាងពីថ្ងៃទី២៦​ មករា ២០១៤ ​ហើយថាជ្រលង​សម្ពាធខ្ពស់ពីស៊ីបេរី​ លែងមានឥទ្ឋិពលមក​ព្រះរាជាណាចក្រក​ម្ពុជា​ទៀត​ហើយ ធ្វើឲ្យអាកាសធាតុ​វិលទៅរកប្រក្រតីភាព​ធម្មតាឡើងវិញ ៕