ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​ម្នាក់​ត្រូវ​ប្តី​វាយ​រហូត​សន្លប់​ ខណៈ​ដែល​ទៅ​សុំ​ថៅ​កែ​បើក​លុយ​ខែ​ប្តី ​លុះ​ដឹង​ខ្លួន​ស្ទុះ​រត់​ទៅ​ប្តឹង​សមត្ថ​កិច្ច​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ៖​ អំពើ​ហិ.ង្សា​មួយ​បាន​កើត​ឡើងប​ណ្តាល​ឲ្យ​ស្រ្តី​ម្នាក់​រង​របួស​ជាំ​ពេញ​ខ្លួន​ ដៃ​ជើង ​ដោយ​សារ​ប្តី​របស់​ខ្លួន​វាយ​តប់​ ចាប់​សក់​ក្បាល​បោក​ទៅនឹ​ង​កង់​រថ​យន្ត ​ខណៈ​ដែល​ទៅ​សុំ​បើក​លុយ​ខែ​របស់​ប្តី​ពីថៅ​​កែ ​តែ​ប្តី​មិន​ចង់​ឲ្យ​យក ដែល​ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើងនៅ​វេលា​ម៉ោង ​៨ ​និង ​៤០​នាទី ​យប់​ថ្ងៃទី​០១ ​កុម្ភៈ ​២០១៤ ​ស្ថិត​នៅ​មុខ​ផ្ទះ​ថៅ​កែ​ម្នាក់​ឈ្មោះ ​ថូ ​ចំរើន ​ក្នុង​ភូមិ​បរ​ឌិន​នៀវ ​សង្កាត់​ប៉ៃ​លិន ​ក្រុង​ប៉ៃ​លិន។​​

ខេត្ត​ប៉ៃ​លិន ៖​ អំពើ​ហិង្សា​មួយ​បាន​កើត​ឡើងប​ណ្តាល​ឲ្យ​ស្រ្តី​ម្នាក់​រង​របួស​ជាំ​ពេញ​ខ្លួន​ ដៃ​ជើង ​ដោយ​សារ​ប្តី​របស់​ខ្លួន​វាយ​តប់​ ចាប់​សក់​ក្បាល​បោក​ទៅនឹ​ង​កង់​រថ​យន្ត ​ខណៈ​ដែល​ទៅ​សុំ​បើក​លុយ​ខែ​របស់​ប្តី​ពីថៅ​​កែ ​តែ​ប្តី​មិន​ចង់​ឲ្យ​យក ដែល​ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើងនៅ​វេលា​ម៉ោង ​៨ ​និង ​៤០​នាទី ​យប់​ថ្ងៃទី​០១ ​កុម្ភៈ ​២០១៤ ​ស្ថិត​នៅ​មុខ​ផ្ទះ​ថៅ​កែ​ម្នាក់​ឈ្មោះ ​ថូ ​ចំរើន ​ក្នុង​ភូមិ​បរ​ឌិន​នៀវ ​សង្កាត់​ប៉ៃ​លិន ​ក្រុង​ប៉ៃ​លិន។​​

ស្រ្តី​រង​គ្រោះ​ឈ្មោះ ​រ័ត្ន​ សុភ័ស្ស ​អាយុ ​៣៩​ឆ្នាំ ​ជា​កម្ម​ករ​កាច់​ពោត ​និង​ដក​ដំឡូង​មី ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ជ្រោយ​ស្រឡៅ ឃុំ​​ទន្លេ​បិត​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​កំពង់​ចាម ​មក​រស់​នៅ​ខេត្ត​ប៉ៃ​លិន ​បាន​រយៈ​ពេល ​១​ខែ ​ក្នុង​ភូមិ​ប៉ាង​រលឹម​ សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃលិ​ន។​ ចំណែក​ប្តី​ឈ្មោះ ​លីម ​អាយុ ​៤៣​​ឆ្នាំ ​មាន​ស្រុក​កំណើត​ខេត្ត​ស្វាយ​រៀង ​ជា​កម្ម​ករ​បើក​រថ​យន្ត​ដឹក​ពោត ​និង​ដំឡូង​មី ​ឲ្យ​ថៅ​កែខា​ង​លើ។​

ស្រ្តី​រង​គ្រោះ​បាន​ឲ្យដឹ​ង​ថា ​ប្តី​របស់គា​ត់​អត់​ស្រវឹង​ស្រា​នោះ​ទេ ​ខណៈ​ដែល​វាយ​ធ្វើ​បាប​គាត់​នោះ ​ហើយ​ពេល​កំពុង​តែ​វាយ​ពុំ​មាន​នរ​ណា​​ម្នាក់​ជួយ​ចាប់​ប្តី​គាត់​ចេញ​ឡើយ ​ដោយ​ពួក​គេ​គ្រាន់​តែ​ឈរ​ឱប​ដៃ​មើល​ ទុក​ឲ្យ​ប្តី​គាត់​វាយ​ដំ​ទាត់​ធាក់​តាម​តែអំ​ពើ​ចិត្ត​ លុះ​ក្រោយ​មក​គាត់​​​ក៏ស្ទុះ​រត់​រួច ​មក​ដាក់​ពាក្យ​ប្តឹង​សមត្ថ​កិច្ច​ស្នង​ការ​តែ​ម្តង៕​