គូស្នេហ៍ ១គូ ដឹកគ្នាដើរលេងបុណ្យចូលឆ្នាំចិន ជិះម៉ូតូបុករថយន្តនៅស្តុបផ្សារមាន់អាំង ស្លា.ប់ទាំងពីរនាក់យ៉ាងអណោចអធ័ម
រាជធានីភ្នំពេញ ៖ គូស្នេហ៍ ១គូ បានស្លា.ប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលអ្នកទាំងពីរជិះម៉ូតូ CBR ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BZ-3231 ធ្វើដំណើរយ៉ាងលឿនតាមផ្លូវ៣១៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ស្តុបផ្សារមាន់អាំង ជាចំណុចផ្លូវបែកជាបួន ក៏បានជ្រុលល្បឿនទៅបុកចំពាក់កណ្តាលរថយន្តឡង់គ្រីស័រ ១គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ រដ្ឋ 13 2.3168 ដែលបត់ឆ្លងផ្លូវ បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូប៉ើងខ្ទាតបុកកញ្ចក់រថយន្តរបើកលលាដ៍ក្បាលស្លា.ប់គួរឲ្យរន្ធត់ និងនារីដែលរួមដំណើរជាមួយក៏ស្លា.ប់ផងដែរ។
ចែករំលែកព័តមាននេះ