យុវជន ៣នាក់ ស្រវឹងស្រាជោកជាំជិះម៉ូតូដួលខ្លួនឯង រងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ យុវជន ៣នាក់ បានរងរបួសធ្ងន់ ខណៈដែលពួកគេស្រវឹងស្រាជោកជាំ ជិះម៉ូតូម៉ាកឃ្លីក ១គ្រឿង ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1AG-1818 ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខមន្ទីរសម្រាកព្យាបាល និងសម្ភព បរម ក៏បានវ៉ារថយន្ត ១គ្រឿង បណ្តាលឲ្យរេចង្កូតដួលតែម្តង។
ចែករំលែកព័តមាននេះ