ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ហើយកុំច្រឡំថាថតរូប​…​តែ​ជា​ទឹក​ដៃ​គូរ​​របស់លោកដូច​ពិតៗ

4 ឆ្នាំ មុន

សិល្បករ​ជប៉ុន​ លោក Yoshinobu Saito កំពុង​តែ​ល្បីល្បាញ​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​​ជប៉ុន​ សម្រាប់​សិល្បៈ​គំនូរ​ម្ហូបអាហារ​របស់​លោក​ មើលទៅ​ដូច​ពិត​​​ៗ សឹងតែ​មិន​គួរ​ឱ្យ​ជឿ ។ យោង​តាម​ប្រភព…

សិល្បករ​ជប៉ុន​ លោក Yoshinobu Saito កំពុង​តែ​ល្បីល្បាញ​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​​ជប៉ុន​ សម្រាប់​សិល្បៈ​គំនូរ​ម្ហូបអាហារ​របស់​លោក​ មើលទៅ​ដូច​ពិត​​​ៗ សឹងតែ​មិន​គួរ​ឱ្យ​ជឿ ។

យោង​តាម​ប្រភព Grapee ឱ្យ​ដឹង​ថា លោក Yoshinobu ដែល​ពី​មុន​ធ្លាប់​ធ្វើការ​ជា​អ្នក​រចនា​ម៉ូ​ដ​នោះ​បាន​ងាក​មក​រក​សិល្បៈ​គំនូរ​ម្ហូបអាហារ​ដែល​មើលទៅ​ហាក់ដូចជា​មិន​គួរ​ឱ្យ​ជឿ និង​ហាក់ដូចជា​មាន​រស់ជាតិ​ឆ្ងាញ់​ខ្លាំង​ណាស់ ។

នៅ​ក្នុង​ស្នាដៃ​របស់​គាត់​សុទ្ធតែ​ជា​គំនិត​ដែល​គួរ​ឱ្យ​កត់សម្គាល់​បំផុត​ដែល​ក្នុង​នោះ​មាន​ដូច​ជា សាច់​អាំង​ជាមួយនឹង​គ្រឿងផ្សំ​ផ្សេង​ៗ​ដែល​មាននៅ​ក្នុង​មុខម្ហូប​របស់​គាត់​ជាដើម ។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​លោក​បាន​គូស​ដុំ​សាច់​អាំង​ដែល​មាន​ផ្សែងហុយ​ពីលើ​មើលទៅ​ដូច​ជា​របស់​ពិតតែ​ម្តង ។

ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ជឿ​ថា Yoshinobu អាច​ធ្វើ​បាន​នោះ​លោក​បាន​បញ្ចេញ​នូវ​វី​ដេ​អូ​ខ្លី​មួយ​ដែល​បង្ហាញ​ពី​របៀប​ដែល​គាត់​បង្កើត​ស្នាដៃ​នេះ ៕ ប្រភព​៖ nextshark ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ