ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន​ចិន​ស្រវឹង​ខ្មែរ​ បើក​​រថ​យន្ត​បុក​​រះ​ម៉ូតូ ២​គ្រឿង រ​បួសធ្ងន់​ស្រាល ៦​​នាក់ ​នៅ​ទន្លេ​បិទ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ​៖ អ្នក​ធ្វើ​ដំណើរតា​មម៉ូ​តូចំ​នួន ​២​គ្រឿង​ មាន​គ្នា ​៦​នាក់ ​ត្រូវ​បាន​រថ​យន្ត​កាមរី​ឆ្លាម​ ១​គ្រឿង ​ពណ៌​ស្ករ​ បើក​បុកយ៉ា​ង​ពេញទំ​ហឹង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ​ស្ថិត​នៅ​ភូមិ​ទន្លេ​បិទ​លើ ​ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូង​ឃ្មុំ ​ ដែល​ហេតុកា​រណ៍​នេះ ​បាន​កើត​ឡើងកា​ល​ពី​វេលាម៉ោ​ង ​៦ ​និង ​៣០​នាទី​ ល្ងាច​ថ្ងៃទី​៣០​ មករា ​២០១៤ ​

ខេត្ត​កំពង់​ចាម ​៖ អ្នក​ធ្វើ​ដំណើរតា​មម៉ូ​តូចំ​នួន ​២​គ្រឿង​ មាន​គ្នា ​៦​នាក់ ​ត្រូវ​បាន​រថ​យន្ត​កាមរី​ឆ្លាម​ ១​គ្រឿង ​ពណ៌​ស្ករ​ បើក​បុកយ៉ា​ង​ពេញទំ​ហឹង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ​ស្ថិត​នៅ​ភូមិ​ទន្លេ​បិទ​លើ ​ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូង​ឃ្មុំ ​ ដែល​ហេតុកា​រណ៍​នេះ ​បាន​កើត​ឡើងកា​ល​ពី​វេលាម៉ោ​ង ​៦ ​និង ​៣០​នាទី​ ល្ងាច​ថ្ងៃទី​៣០​ មករា ​២០១៤ ​បណ្តាល​ឲ្យ​ម៉ូតូ​រង​ការ​ខូច​ខាត​ជា​ដំណំ ​ចំណែក​មនុស្ស​វិញបា​ន​ផ្លោង​ចេញ​ពី​ម៉ូតូ​រង​របួស​ធ្ងន់​ ៥​នាក់ ​ក្នុង​នោះ ​បាក់ជើ​ង ​២នា​ក់ ​និង​របួស​ស្រាល​ម្នាក់ ​ត្រូវ​បាន​បញ្ជូន​មក​សង្រ្គោះ​ជា​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។

តាម​សាច់​ញាតិ​​អ្នក​រង​គ្រោះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​បុរស​ឈ្មោះ ​កែវ​ អ៊ិន​ ហៅ ​វ៉ា ​អាយុ ​៣៣​ឆ្នាំ​ រស់​នៅ​ភូមិ​បឹង​កុក​ទី២ ​សង្កាត់​បឹង​កុក ​ក្រុងកំ​ពង់​ចាម​ បា​នជិះ​ម៉ូតូ​ម៉ាក​ស៊ីរុស​ ១​គ្រឿង​ ជិះ​គ្នា​ ៤​នាក់​ (ជា​អ្នក​ឌុប)​ ប្រពន្ធ​ឈ្មោះ ​ឈឿន ​តី ​អាយុ ​៣២​ឆ្នាំ ​កូន​ប្រុស​តូច​ឈ្មោះ ​សុធារិទ្ធ ​អាយុ​ ៣​ឆ្នាំ ​ព្រម​ទាំង​ពូ​ម្នាក់​ឈ្មោះ​ ប្រាក់ ​ចាន់​គ្រឹស្នា ​អាយុ ​៤៣​ឆ្នាំ​ ចេញ​ពី​ផ្ទះ​ទៅ​លេង​ផ្ទះ​បង​ប្អូន​នៅ​ឃុំ​ជប់​ ស្រុក​ត្បូង​ឃ្មុំ។​

លុះ​ពេល​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រលប់​មក​ផ្ទះ​វិញ ​ខណៈ​ពេល​ដែល​ជិះម​ក​ដល់​ត្រង់​ភូមិ​ទន្លេ​បិទ​លើ ​ក្នុង​ទិស​ដៅ​ពី​កើត​មក​លិច ​ក៏​ត្រូវ​រថ​យន្ត​ ១​គ្រឿង ​បើក​ច្រាស​ទិស​គ្នា ​មក​បុក​យ៉ាង​ពេញ​ទំហឹង​តែ​ម្តង​ ​បណ្តាល​ឲ្យ​អ្នក​ជិះម៉ូ​តូ​ទាំង​ ៤​នាក់​ រង​របួស​ធ្ងន់​ ៣​នាក់​ មាន​ពូ​ឈ្មោះ ​គ្រឹស្នា ​មាន​ទីលំ​នៅ​ភូមិ​ព្រែក​តា​គង់ ​សង្កាត់​តា​សេក ​ខណ្ឌ​ឫស្សី​កែវ ​រាជ​ធានី​ភ្នំពេ​ញ រង​របួស​បាក់​ជើង​ឆ្វេង។ ​ប្រពន្ធ​របស់​អ្នក​ឌុប ​បាក់​ជើង​ឆ្វេង​ដូច​គ្នា ​ចំណែក​កូន​ប្រុស​តូច​រង​របួស​ស្រាល។​

មន្រ្តី​នគរ​បាល​ចរា​ចរ​ណ៍ស្រុក​ត្បូង​ឃ្មុំ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រថ​យន្ត​បង្ក​ហេតុខា​ង​លើបើ​ក​បរ​ដោយ​ឈ្មោះ ​ទ្រី​ ពៅ ភេ​ទ​ប្រុស​ អាយុ ​២៤​ឆ្នាំ ​រស់​នៅភូ​ម​ផ្សារ​ថ្មី​ ឃុំ​ពាម​ប្រធ្នោះ​ ស្រុក​កោះ​សូទិន​ បាន​ផឹក​ស្រា​ស្រវឹង​មិន​ត្រឹម​តែ​បុក​ម៉ូតូ​នោះទេ​ គឺ​​ថែម​ទាំង​បាន​បុក​ម៉ូតូ​ស្មាស​រីវូ​ ១​គ្រឿង​ទៀត​ ជិះ​គ្នា ​២នាក់​ រង​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​មក​សង្រ្គោះ​នៅ​គ្លីនិក​មួយ​ក្នុង​ក្រុង​កំពង់​ចាម​។

រថ​យន្ត​ក្រោយ​ពី​បាន​បុក​មនុស្ស​ហើយ​នោះ ​បាន​ព្យា​យាម​បើក​ទាំង​បែក​កង់​គេច​ទៅ​ទិស​ខាង​កើត ​បាន​ចម្ងាយ​ប្រហែល​ ៣​គីឡូ​ម៉ែត្រ​ ត្រូវ​បាន​កម្លាំង​រដ្ឋ​បាល​ប៉ុស្តិ៍​ឃុំ​ទន្លេ​បិទ ​ដេញ​ស្ទាក់​ចាប់បា​ន​ទាំង​រថ​យន្ត ​និង​អ្នក​បើក​បរ​ បញ្ជូន​មក​កាន់​អធិ​ការ​ដ្ឋាន​គរ​បាល​ស្រុក​ត្បូង​ឃ្មុំ ​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​៕