ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ែ​ធ្យូងថ្ម​ទៅ​មិន​ដល់​គោលដៅ​ក្រឡាប់ ចា.ក់​ចោល​​លើ​ប្រឡាយ​ស្នាមភ្លោះ

53 វិនាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​រថយន្ត​សណ្ដោង​ក​ន្ទុយ​ដឹក​រ៉ែ​ធ្យូងថ្ម​មួយ​គ្រឿងក្នុង​ចំ​ណោម​ច្រើន​គ្រឿង​ទៀត បាន​រេ​ចង្កូត​ក្រឡា ប​លើ​ប្រឡាយ​ស្នាមភ្លោះ​ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៩​សង្កាត់​ព្រះ​បា ទ​ក្រុង​ស្ទឹង​ត្រែង​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​តុលា​២០ ២៥​។ យោង​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឲ្យ​ដឹង​ថា​នៅ​វេលា​ខាង​មាន​រថ យន្ត​មួយ​ខ្សែ​បើកបរ​ដល់​ចំណុច​ត្រួត…

ខេត្តស្ទឹងត្រែង ​៖ ​រថយន្ត​សណ្ដោង​ក​ន្ទុយ​ដឹក​រ៉ែ​ធ្យូងថ្ម​មួយ​គ្រឿងក្នុង​ចំ​ណោម​ច្រើន​គ្រឿង​ទៀត បាន​រេ​ចង្កូត​ក្រឡា ប​លើ​ប្រឡាយ​ស្នាមភ្លោះ​ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៩​សង្កាត់​ព្រះ​បា ទ​ក្រុង​ស្ទឹង​ត្រែង​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​តុលា​២០ ២៥​។

យោង​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឲ្យ​ដឹង​ថា​នៅ​វេលា​ខាង​មាន​រថ យន្ត​មួយ​ខ្សែ​បើកបរ​ដល់​ចំណុច​ត្រួត ពិនិត្យ​ប័ណ្ណ​បឹង​ភាស៊ី​រថយន្ត​ក៏​បាន​ជ្រុល​ទៅ​បុក​សាជី​លើ​ទ្រូងផ្លូវ​ហើយ បន្ត​រេ​ចង្កូត​ប្រាស​ខ្លួន​ត្រឡប់​លើ​ប្រ​ឡា យ​ស្នាមភ្លោះ​។​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​។

យោង​តាម​ប្រភព​មួយទៀត​នៅ កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា​ក្រុម​រថយន្ត​ទាំងនោះ​បើកបរ​បន្តកន្ទុយ​គ្នា​ប្រមា ណ​ជា​៤​ទៅ​៥​គ្រឿង ។​ចំណែក​រថយន្ត​ដែល​ក្រឡាប់​ជា​រថយន្ត​បើកបរ​បន្ទាប់​រថយន្ត​ចុង​ក្រោយ ។​ប្រភព​បន្ត​ថា​រថ យន្ត​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​កើតហេតុ​មិន​បាន​បើកបរ​លើ​គន្លង​ផ្លូវ​ប្រកាន់​ស្ដាំ​នោះ​ទេ បែ​ជា​គេច​សាជី​សញ្ញា​បន្ថយល្បឿន ទៅ​កន្លង​ផ្លូវ​ខាងឆ្វេង ក៏​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​បែប​នេះ​។

យោង​តាម​ការ​សាកសួរ​ពី​តៃកុង​រថយន្ត​ឈ្មោះ ហ៊ីង កក្កដា បាន​រៀប​រាប់​ថា ​ដោយសារ​គេច​ពីសា​ជី​លើក​ទ្រូងផ្លូវ​ចំណុច​ត្រួតពិនិត្យ​ប​ប័​ណ្ឌ​ភាស៊ី​ទើប​រេ​ចង្កូត​ក្រឡាប​។​រថយន្ត​របស់​ខ្លួន​បាន​ដឹក​រ៉ែ​ធ្យូងថ្ម​ក្នុង​គោល ដៅ​ពី​ខេត្តស្ទឹងត្រែង​ទៅ​ខេត្ត​ឧត្តរ​មាន ជ័យ​។

តៃកុង​រថយន្ត​បាន​បញ្ជាក់​ថា​រថយន្ត​របស់​ខ្លួន​ផ្ទុក​ទម្ងន់​រ៉ែ​ចំនួន ១៩​តោន​។ នៅ​ក្នុង​បញ្ជី​បុ​ង​ដឹក​ជញ្ជូន​ចេញ​ដោយ ក្រុមហ៊ុន មាន​ចំនួន​២៩.៤២​តោន ហើយ​កម្រៃ​ឈ្នួល​ក្នុង​មួយ​តោន​២៥ ដុល្លារ​។ ខេត្តស្ទឹងត្រែង​ស្ថិត​នៅ​ឃុំ​តា​ឡា​ត ស្រុក​សេ​សាន ក្រុមហ៊ុន ហ្គ្រី​ន វូ​ត ឌី​វេឡុ​ប​មេន ខម​ភេ​នី ទទួល​បាន​អាជ្ញា ប័ណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ (​សម្រាប់​អាជីវកម្ម​រ៉ែ​ធ្យូងថ្ម​) ពី​ក្រសួង​រ៉ែ​និង​ថាមពល លេខ ០១៤៩ រថ​.​ឧ​អ​ធរ​.​អប ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០២១​។

ក្រសួង​រ៉ែ​ថាមពល​បាន​សម្រេច​ដោយ ប្រការ ១៖ ផ្តល់​អាជ្ញា​បណ្ណ​ឧស្សាហ កម្ម​អាជីវកម្ម​ធនធាន​រ៉ែ​លើ​ទំហំ​ផ្ទៃដី ២០,៧៥ (​ម្ភៃ​ក្បៀស​ចិត​ប្រាំ​) ក្នុងភូមិ សាស្ត្រ​តំបន់​តា​ឡា​ត​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ឱ្យ ក្រុមហ៊ុន ហ្គ្រី​ន វូ​ត ឌី​វេឡុ​ប​មេន ខម​ភេ​នី (​ក្រុមហ៊ុន Green Wood Development Company Ltd.) ដែល​មាន​អា​សយ ដ្ឋា​ន​ផ្ទះ​លេខ ៩៤ ផ្លូវ ២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ប្រការ ២៖ ក្រុមហ៊ុន ហ្គ្រី​ន វុត ឌី​វេឡុ​ប​មេន ខម​ភេ​នី (​ក្រុមហ៊ុន Green Wood Development Com pany Ltd.) ត្រូវ​ដំណើរការ ប្រតិបត្តិការ​ធនធាន​រ៉ែ​ក្នុង​ដែន​អាជ្ញា​បណ្ណ​ទំហំ ៨,៨១ (​ប្រាំបី​ក្បៀស​ប៉ែ​ត​មួយ​) គីឡូ ម៉ែត្រការ៉េ ដូច​មាន​និយាម​កា​កំណត់​ក្នុង ផែនទី​នៃ​អាជ្ញា​បណ្ណ​នេះ និង​ស្រប តាម​ប្រកាស​លេខ​.០១៤៩ រថ​.​ឧ​អ​ធរ​.​ប្រក ស្តី​ពី​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ (​សម្រាប់​អាជីវកម្ម​រ៉ែ​ធ្យូងថ្ម​)​។

ប្រការ ៣៖ អាជ្ញា​បណ្ណ​នេះ​មាន​សុពល ភាព ១៣(​ដប់​បី​) ឆ្នាំ ចាប់ពី​ថ្ងៃ​ទី ២០ ខែតុលា​ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី ២០​ខែតុលា​២០៣៤​។ ប្រការ ៤៖ នាយក​ខុទ្ទកាល័យ អគ្គ​នា យក​ធនធាន​រ៉ែ អគ្គនាយក​កិច្ចការ អគ្គ នាយក​ធនធាន​រ៉ែ អគ្គនាយក​កិច្ចការ​ទូទៅ អគ្គាធិការ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តស្ទឹងត្រែង និង​ប្រធាន​ក្រុមហ៊ុន ហ្គ្រី​ន វុត ឌី​វេឡុ​ប​មេន ខម​ភេ​នី (​ក្រុមហ៊ុន Green Wood Development Company Ltd.) ត្រូវ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន​។

លោកស្រី​ញ៉ែ​ម សុ​ម៉ា​លី ប្រធាន មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្ទឹងត្រែង​ធ្លាប់ បាន​ប្រាប់​សារព័ត៌មាន​ថា​រ៉ែ​ធ្យូង​ថ្ម របស់​ក្រុមហ៊ុន​ហ្គ្រី​ន វុត ឌី​វេឡុ​ប​មេន ខម​ភេ​នី​នៅ​ចំណុច​ទីតាំង​ខាងលើ ដឹក​ទៅ​បាត់ដំបង រាល់​ការ​ដឹក​ចេញ​មាន​មន្ត្រី​មន្ទីរ និង​មន្ត្រី​ក្រសួង​ប្រចាំការ និង​កត់ត្រា​ការ​ដឹក​ចេញ និង​បរិមាណ ត្រឹមត្រូវ​។

លោកស្រី​ក៏​បាន​បញ្ជាក់​ប្រាប់​កោះ សន្តិភាព​កន្លង​មក​ថា​ចាប់ពី​ខែ​០១ ដល់​ខែ​៧ ឆ្នាំ ២០២៤ ក្រុមហ៊ុន​យក រ៉ែ​បាន​១៨,៧៧៨ តោន ។​ ដោយឡែក នា​ព្រឹក​ថ្ងៃ​ទី​១៣ តុលា​២០២៥​នេះ លោកស្រី​មិន​ទាន់​បាន​បង្ហាញ​ទិន្ន ន័យ​ផ្លូវការ​សម្រាប់​ឆ្នាំ​២០២៥ នេះ​ទេ លោកស្រី​ជាប់​បេសកកម្ម​នៅ​ឯ​ភ្នំពេញ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ