ទំហំពាណិជ្ជកម្ម ៩ខែឆ្នាំ២០២៥ របស់កម្ពុជាឡើងដល់៤៧ពាន់លានដុល្លារ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចេញផ្សាយ កាលពីថ្ងៃសុក្រថា ទំហំពាណិជ្ជកម្មកម្ពុជា នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ ឡើងដល់ទៅ៤៧ពាន់លានដុល្លារ ។ ប្រភពដដែល បានអះអាងថា…
អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចេញផ្សាយ កាលពីថ្ងៃសុក្រថា ទំហំពាណិជ្ជកម្មកម្ពុជា នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ ឡើងដល់ទៅ៤៧ពាន់លានដុល្លារ ។ ប្រភពដដែល បានអះអាងថា…
អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចេញផ្សាយ កាលពីថ្ងៃសុក្រថា ទំហំពាណិជ្ជកម្មកម្ពុជា នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ ឡើងដល់ទៅ៤៧ពាន់លានដុល្លារ ។
ប្រភពដដែល បានអះអាងថា កម្ពុជាបាននាំចេញផលិតផល មានតម្លៃប្រហែល២២,៣៩ ពាន់លានដុល្លារ ក្នុងរយៈពេល៩ ខែដំបូង នៃឆ្នាំ២០២៥ កើនឡើង១២,៩ ភាគរយធៀបនឹងទំហំនាំចេញ នៅក្នុងរយៈពេលដដែល កាលពីឆ្នាំ២០២៤ គឺត្រឹម១៩,៨៣ ពាន់លានដុល្លារ ។
របាយការណ៍បាននិយាយថា គោលដៅនាំចេញកំពូលទាំង៥ របស់កម្ពុជា គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន និងកាណាដា ។
របាយការណ៍បានបន្ថែមថា ផលិតផលនាំចេញសំខាន់ៗរួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូប ទំនិញធ្វើដំណើរ កង់ សំបកកង់រថយន្ត និងកសិផល ដែលមានសក្តានុពលដូចជា អង្ករ កៅស៊ូ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេក ស្វាយ ជាដើម ។
ទន្ទឹមនឹងនេះដែរកម្ពុជា បានកត់ត្រាការនាំចូលសរុបចំនួន២៤,៦១ពាន់លានដុល្លារ ក្នុងអំឡុងខែមករាដល់ខែកញ្ញា ឆ្នាំនេះកើនឡើង១៦,៦ ភាគរយធៀបនឹងការនាំចូលតម្លៃ២១,១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។
ទំនិញនាំចូលសំខាន់ៗរួមមានប្រេង និងឧស្ម័ន វត្ថុធាតុដើមសម្រាប់កាត់ដេរ យានជំនិះ គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក ផលិតផលឱសថ និងទំនិញប្រើប្រាស់។ល៕
ចែករំលែកព័តមាននេះ