ភ្លៀងធ្លាក់បន្តគ្នា ៖ ផ្ទះពលរដ្ឋ៦ខ្នង និងផ្លូវ៣០ម៉ែត្រ នៅស្រុកបសេដ្ឋ រងការជន់លិច តែមិនប៉ះពាល់ធ្ងន់ធ្ងរ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ភ្លៀងធ្លាក់បន្តគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឱ្យផ្ទះពលរដ្ឋចំនួន៦ខ្នង រងការជន់លិច ហើយផ្លូវជាច្រើនម៉ែត្រទឹកហូរកាត់ ប៉ុន្តែមិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ យោងតាមបញ្ជារដឹកនាំដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយលោកស្នងការបានយកចិត្តទុក្ខដាក់អំពីបញ្ហាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្ដកំពង់ស្ពឺ ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ឆាយ ប៊ុនរិទ្ធ អធិការរងទទួលការងារសេនាធិការ បានចុះពិនិត្យស្ថានភាពទឹកជន់លិចផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នង និងទឹកហូរកាត់ផ្លូវបេតុងក្នុងភូមិប្រវែង៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិត្នោត ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោកអធិការរងនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពទឹក បានស្រកជាបណ្ដើរៗ ពុំមានសភាពធ្ងន់ធ្ងរអ្វីគួរឲ្យគាត់សម្គាល់នោះឡើយ ៕














ចែករំលែកព័តមាននេះ