ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់ទី៣! ថៃបន្តសកម្មភាពបង្កហេតុ ៖ យកកុនមកបញ្ចាំងនៅភូមិព្រៃចាន់ និងចាក់សំឡេងរំខាននៅភូមិជោគជ័យ

15 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ យោង​តាម​ការ​បញ្ជាក់​របស់​លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១២ ខែតុលា…

បន្ទាយ​មាន​ជ័យ ៖ យោង​តាម​ការ​បញ្ជាក់​របស់​លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥ ភាគី​ថៃ​នៅ​តាម​បណ្តោយ​ព្រំដែន ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ បាន​បន្តសកម្មភាព​ដែល​បង្ក​ការ​រំខាន​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​កម្ពុជា ។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​ថា ៖​យប់​នេះ ភាគី​ថៃ​ភូមិ​ព្រៃ​ចាន់ បាន​យក​កុន​មក​បញ្ចាំង​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ទាហាន​ហ៊ុម​ព័ទ្ធ នៅ​ក្បែ​ស្បៃ​ខ្មៅ​ទី​២ ចាប់ពី​ម៉ោង​៧.៣០​នាទី​យប់ ដែល​បញ្ចាំង​ពី​ប្រវត្តិ​ជំរុំ​ថ្មី​ដែល​ឃើញ​អ្នក​សារព័ត៌មាន​ថៃ​១០​ទៅ​២០​នាក់​ថត និង​អង្គុយ​មើល ។

លោក​បាន​បញ្ជាក់​ថា ៖ ដោយឡែក​នេះ ភូមិ​ជោគជ័យ​យប់​នេះ​ដែរ ភាគី​ថៃ​បាន​ចាក់​គ្រឿង​បំពង​សំឡេង​និយាយ​ពី​ប្រវត្តិ​ជំរុំ​ណ​ង់​ចាន់ ចាប់​ម៉ោង​៧​យប់ ដែល​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ប៉ះពាល់​អារម្មណ៍​នៅ​ពេល​រាត្រី ។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ បាន​បញ្ជាក់​ថា ៖ ភាគី​ថៃ បាន​យក​គ្រឿង​បំពង​សំឡេង​រយៈពេល​៣​យប់​មក​ហើយ កាលពី​យប់​ថ្ងៃ​ទី​១០ ដល់​១១ ខែតុលា ឆ្នាំ​២០២៥ ដែល​ថៃ​បាន​យក​គ្រឿង​បំពង​សំឡេង​ចាក់​មាន​សំឡេង​ធ្ង​រ និង​ឆ្កែ​លូ ដោយនៅ​យប់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥​នេះ នៅ​ភូមិ​ព្រៃ​ចាន់ ថៃ​យក​កុន​មក​បញ្ចាំង នៅ​ភូមិ​ជោគជ័យ និង​ចាក់​គ្រឿង​បំពង​សំឡេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ