រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានប្រកាសពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា (ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ) ទៅកាន់រដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ ។

នៅក្នងនោះដែរ ក្រសួងការពារជាតិ បានប្រកាសនៅលើផេកផ្លូវការថា ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺន សង្គ្រោះគ្រោះមហន្តរាយរួមគ្នា រវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងសមត្ថភាពរួមគ្នាក្នុងការដោះស្រាយគ្រោះមហន្តរាយជាមួយប្រទេសជិតខាង ៕
ចែករំលែកព័តមាននេះ