ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​មនុស្សធម៌ ៖ ខេត្តសៀមរាប​ថ្លែងអំណរគុណ​ក្រុមការងារ​ជួយ​សម្របសម្រួល​ភរិយា​វីរ​កងទ័ព​សម្រាល​បុត្រ

14 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​បាល​ខេត្ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អ្នក​ពាក់ព័ន្ធ ដែល​ជួយ​សម្របសម្រួល​ដឹក​ជញ្ជូន និង​មើលថែ​ដល់​ភរិយា​វីរ​កងទ័ព​កំពុង​សម្រាល​បុត្រ ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​១២…

ខេត្តសៀមរាប ៖ រដ្ឋបាល​បាល​ខេត្ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អ្នក​ពាក់ព័ន្ធ ដែល​ជួយ​សម្របសម្រួល​ដឹក​ជញ្ជូន និង​មើលថែ​ដល់​ភរិយា​វីរ​កងទ័ព​កំពុង​សម្រាល​បុត្រ ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥ ។

រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់​ថា នា​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥ ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក​ប្រធាន​មន្ទីរ​សុខាភិបាល មន្ទីរពេទ្យ​គន្ធ​បុប្ផា រដ្ឋបាល​ស្រុក​អង្គរធំ និង​ក្រុមការងារ​ស​.​ស​.​យ​.​ក ស្រុក​អង្គរធំ ដែល​បាន​ជួយ​សម្របសម្រួល​ដឹក​ជញ្ជូន និង​មើលថែ​ភរិយា​វីរ​កងទ័ព ដែល​កំពុង​សម្រាល​បុត្រ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ក្នុង​នាម​រដ្ឋបាល​ខេត្តសៀមរាប សូម​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មន្ទីរ​សុខាភិបាល មន្ទីរពេទ្យ​គន្ធ​បុប្ផា រដ្ឋបាល​ស្រុក​អង្គរធំ និង​ក្រុមការងារ​ស​.​ស​.​យ​.​ក ស្រុក​អង្គរធំ​ដែល​បាន​សម្របសម្រួល​ដឹក​ជញ្ជូន និង​មើលថែ​ភរិយា​វីរ​កងទ័ព​ដែល​កំពុង​សម្រាក​ពេល​សម្រាល​បុត្រ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ