ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង២៧ឆ្នាំមកនេះ​ JICAផ្តល់ជូនរាជរដ្ឋាភិបាល​កម្ពុជានូវសម្ភារបច្ចេកទេសបោសសម្អាតមីនជាច្រេីនរួមគ្រឿងចក្រកម្ទេចមីន​ធុនធ្ងន់ជាង៥០គ្រឿង

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាង​២៧​ឆ្នាំ​មកនេះ JICA បាន​ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា នូវ​សម្ភារ​បច្ចេកទេស​បោសសម្អាត​មីន​ជា​ច្រើន​ប្រភេទ រួម​ទាំង​គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់​មាន​ចំនួន​ជាង​៥០​គ្រឿង ។ នេះ​បើ​តាម​អគ្គនាយក​ស៊ី​ម៉ាក់ ។…

រាជធានី​ភ្នំពេញ ៖ ជាង​២៧​ឆ្នាំ​មកនេះ JICA បាន​ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា នូវ​សម្ភារ​បច្ចេកទេស​បោសសម្អាត​មីន​ជា​ច្រើន​ប្រភេទ រួម​ទាំង​គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់​មាន​ចំនួន​ជាង​៥០​គ្រឿង ។ នេះ​បើ​តាម​អគ្គនាយក​ស៊ី​ម៉ាក់ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីបញ្ជាការ​ស៊ី​ម៉ាក់​ភ្នំពេញ ឯកឧត្តម និង​ក្រុមការងារ​អង្គភាព​CMAC បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​បណ្ឌិត តា​ណា​កា អា​គិ​ហិ​កុ ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA) ដើម្បី​ស្វែង​យល់​ពី​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នៅ​កម្ពុជា​និយាយ​ជា​រួម និង​និយាយ​ដោយឡែក​សមិទ្ធផល ដែល​អង្គភាព CMAC សម្រេច​បាន ជា​ពិសេស ក្នុង​រយៈពេល​ជាង​២៧​ឆ្នាំ​មកនេះ JICA បាន​ផ្តល់​ជូន​រាជរដ្ឋាភិបាល​នូវ​សម្ភារ​បច្ចេកទេស​បោសសម្អាត​មីន​ជា​ច្រើន​ប្រភេទ រួម​ទាំង​គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់​មាន​ចំនួន​ជាង​៥០​គ្រឿង ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖« ខ្ញុំ​បាន​ថ្លែងអំណរគុណ ចំពោះ​ឯកឧត្តម​បណ្ឌិត ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ និង​មមាញឹក អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីបញ្ជាការ​CMAC​ភ្នំពេញ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​» ។ ក្នុង​ជំនួប​នេះ​ដែរ ខ្ញុំ​បាន​ជម្រាប​ជូន​ឯកឧត្តម​បណ្ឌិត​អំពី​ប្រវត្តិ​សង្គ្រាម​នៅ​កម្ពុជា បញ្ហា​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ជា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ដំណើរការ​នៃ​ការ​កសាង​សន្តិភាព ការ​អភិវឌ្ឍ​ប្រទេស​ឡើង​វិញ​ក្រោយ​សង្គ្រាម​ត្រូវ​បាន​បញ្ចប់ ព្រមទាំង​បាន​ចែករំលែក​បទ​ពិសោធន៍ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គភាព​CMAC លើ​ការងារ​បោសសម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នៅ​កម្ពុជា ។

ទន្ទឹម​នឹង​នេះ តាម​រយៈ​ឯកឧត្តម​បណ្ឌិត ខ្ញុំ​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ជា​ពិសេស​មន្ត្រី​ថ្នាក់ដឹកនាំ​JICA​គ្រប់​ឋានានុក្រម ដែល​តែងតែ​ផ្ដល់​ការ​គាំទ្រ និង​ជំនួយ​ដល់​វិស័យ​សកម្មភាព​កំចាត់​មីន​របស់​អង្គភាព​CMAC ជា​ពិសេស​ការ​ផ្ដល់​ជំនួយ​គាំទ្រ​ការ​កសាង​អគារ​ហ្វឹកហ្វឺន​នៅ​ខេត្តកំពង់ឆ្នាំង និង​សារមន្ទីរ​តេ​ជោ​សន្ដិភាព​នៅ​ខេត្តសៀមរាប សម្រាប់​ដាក់​បង្ហាញ​រូបភាព​ប្រវត្តិសាស្ត្រ​សង្គ្រាម ប្រវត្តិ​ជន​រង​គ្រោះ​ដោយសារ​សង្គ្រាម ព្រមទាំង​សំណល់​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម ដើម្បី​រំលឹក​ការ​ចង​ចាំ​នៃ​មរតក​សង្គ្រាម និង​តម្លៃ​មហាសាល​នៃ​សន្តិភាព ។

ជាមួយ​គ្នា​ឯកឧត្តម ក៏​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​JICA ដើម្បី​បន្ដ​ជួយ​គាំទ្រ​ដល់​វិស័យ​សកម្មភាព​កំចាត់​មីន​នៅ​កម្ពុជា ជា​ពិសេស​គាំទ្រ​កម្ពុជា ក្នុង​ការងារ​បោ​សម្អាត​មីន​រយៈពេល​៥​ឆ្នាំ​ក្នុង​អណ​ត្តិ​ស្នើ​សុំ​បន្ត​អនុវត្ត​អនុសញ្ញា​អន្ដរជាតិ​អូ​តា​វ៉ា​ដល់​ឆ្នាំ​២០៣០ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​បណ្ឌិត តា​ណា​កា អា​គិ​ហិ​កុ បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គភាព CMAC ដែល​ជា​អង្គភាព​ឈានមុខ​គេ​លើ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​កសាង​សន្ដិភាព​តាម​រយៈ​ការ​ចែករំលែក​បទ​ពិសោធន៍ និង​ជំនាញ​បច្ចេកទេស​ដល់​បណ្ដាល​ប្រទេស​ដែល​រង​គ្រោះ​ដោយសារ​សង្គ្រាម​នៅ​ជុំវិញ​ពិភពលោក​។

ឯកឧត្តម​បណ្ឌិត ក៏​បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​បង្កើត​សារមន្ទីរ​តេ​ជោ​សន្តិភាព ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន សម្រាប់​អប់រំ​ដល់​អ្នក​ជំនាន់​ក្រោយ​ពី​បញ្ហា​សង្គ្រាម និង​ការ​កសាង​សន្តិភាព​តាម​រយៈ​ការ​បោសសម្អាត​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ។

បន្ថែម​ពី​នេះ​ឯកឧត្តម បាន​លើក​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គ​ភា ព​CMAC​ក្នុង​ស្រាវជ្រាវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ ក្នុង​វិស័យ​បោសសម្អាត​មីន ជាមួយ​អ្នកជំនាញ​ជប៉ុន ដូច​ជា​ម៉ាស៊ីន​រាវ​មីន​ប្រភេទ​ALIS ក៏​ដូច​ជា ការ​បញ្ញា​សិប្បនិម្មិត​ជាដើម ។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​គាំទ្រ​របស់​JICA ក្នុង​ការ​សហការ​ជាមួយ​អង្គភាព​CMAC ក្នុង​ការ​ស្រាវជ្រាវ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​បោសសម្អាត​នៅ​តំបន់​ដែល​រង​ប៉ះពាល់​ដោយសារ​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​ស​ង្គ​ញ​រាម ដើម្បី​ផ្តល់​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ។

លើស​ពី​នេះ​ឯកឧត្តម​មានការ​ភ្ញាក់ផ្អើល និង​បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​គួរ​អោយ​កត់សម្គាល់ ដូច​ជា​ព្រ​លាន​យន្តហោះ​ថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ