ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលិ.ចដោយទឹកជំនន់​ពី​ភូមិ​ឈើ​ត្រាច​ទៅ​ភូមិ​កងមាស កំពុងទាក់ទាញភ្ញៀវមកកម្សាន្តយ៉ាងច្រើនកុះករ

4 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវ​ចេញពី​ភូមិ​ឈើ​ត្រាច ទៅ​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ បាទ​ក្លាយទៅជា​កន្លែង​ទេសចរណ៍​ដ៍​ទាក់ទាញ ដែល​មាន​ភ្ញៀវ​ទៅ​លេង​កំសាន្ត​​យ៉ាងច្រើនកុះករ ​ក្នុង​ពេល​ខែ​ទឹក​ឡើង​នៅ​ឆ្នាំ ២០២៥…

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវ​ចេញពី​ភូមិ​ឈើ​ត្រាច ទៅ​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ បាទ​ក្លាយទៅជា​កន្លែង​ទេសចរណ៍​ដ៍​ទាក់ទាញ ដែល​មាន​ភ្ញៀវ​ទៅ​លេង​កំសាន្ត​​យ៉ាងច្រើនកុះករ ​ក្នុង​ពេល​ខែ​ទឹក​ឡើង​នៅ​ឆ្នាំ ២០២៥ បន្ទាប់​ពី​កំណាត់​ផ្លូវ​នេះ​ត្រូវ​បាន​កសាង​ជា​ផ្លូវ​កៅស៊ូ​និង​ផ្លូវ​បេតុង​ដោយ​កន្លែង ។ ជាក់ស្ដែង​នៅ​ថ្ងៃអាទិត្យ ទី​១២ ខែតុលា ឆ្នាំ​២០២៥ ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​សម្រុក​ទៅ​លេង​កម្សាន្ត​លើ​កំណាត់​ផ្លូវ​កៅស៊ូ ដែល​លិច​ដោយ​ទឹកជំនន់ ។

ក្នុង​ស្ថានភាព​មនុស្ស​យ៉ាងច្រើន​កុះករ បាន​នាំ​គ្នា​អង្គុយ​តាម​ទី​គោក ខ្លះ​ក្នុង​ទឹក ខ្លះ​ច្រៀង ខ្លះ​រាំ​លេង​កំសាន្ត ខ្លះ​ទៀត​ជិះទូក ដើម្បី​ទស្សនា​មនុស្ស​ម្នា​យ៉ាងច្រើន​កុះករ​បែប​នេះ ។​នៅ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​ដែល​លិច​ទឹក ត្រឹម​ស្មងជើង ខ្លះ​ចត​រថយន្ត ចត​គោ​យន្ត អែប​ម្ខាង​ផ្លូវ ដាក់​ម្ហូបអាហារ​និង​និង​ភេសជ្ជៈ ឈរ​ពិសា​ក្នុង​ទឹក លេង​សប្បាយ ជាមួយ​ហ្វូង​មនុស្ស យ៉ាង​ប្រជ្រៀត​គ្នា​នេះ​ដែរ ។​សំឡេង​ធុងបាស យ៉ាង​កងរំពង ដែល​គ្រប់​គ្នា​ចាក់ ស្ដាប់ និង​រាំ​កំសាន្ត រៀង​ៗ​ខ្លួន លាយ​ដោយ​សំឡេង​ម៉ាស៊ីន​កាណូត បើក​ចុះឡើង និង​សំឡេង​មនុស្ស បាន​ញ៉ាំង​ឱ្យ​បរិយាកាស​មាន​សំឡេង​ទ្រហឹង​អឺងអាប់ ។ អ្វី​ដែល​ចាប់អារម្មណ៍​នោះ​គឺ​ទី​នេះ​កាល​ដើម​ឡើយ​ពុំដែល​មាន​មនុស្ស​មក​អង្គុយ​លេង​ទស្សនា​នោះ​ទេ គ្រាន់តែ​ជា​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ធម្មតា​ប៉ុណ្ណោះ ។​ប៉ុន្តែ​បន្ទាប់​ពី​ក​ណាត់​ផ្លូវ​នេះ​ក្លាយជា​ផ្លូវ​ក្រាល​កៅស៊ូ និង​បេតុង គួប​ផ្សុះ​លិច​ទឹក​ដោយ​ជំនន់​ស្រាប់តែ​ប្រែ​ក្លាយជា​តំបន់​ទេសចរណ៍​យ៉ាង​ទាក់ទាញ់​ទៅ​វិញ ។

លោក យឹ​ម យ៉ុ​ន មេឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ បាន​បញ្ជាក់​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែតុលា​នេះ​ថា ក្រោយ​ពី​មាន​បងប្អូន​ទៅ​លេង​កំសាន្ត​នៅ​លើ​ផ្លូវការ​កៅស៊ូ​ដែល​លិច​ទឹក​ពី​ភូមិ​ឈើ​ត្រាច​ទៅ​ភូមិ​កងមាស រយៈ​ការ​កន្លង​មកនេះ ពិសេស​ដូច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ខាង​ឃុំ​សហការ​ជាមួយ​បណ្ដា​ភូមិ បាន​រៀបចំ​កន្លែង ឱ្យ​មាន​ផ្ញើ​ម៉ូតូ រៀបចំ​សណ្ដាប់ធ្នាប់ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កម្លាំង​ប្រជា​ការពារ ដើម្បី​ការពារ​ថែរក្សា​សន្តិសុខ​ជូន​ពួក​គាត់ ។​ជាមួយ​គ្នា​នេះ​ក៏​មាន​ដាក់​សំឡេង​ឧ​ឃោស​ន​ស័ព្ទ ចាក់​ណែនាំ​ដល់​ពួក​គាត់​មក​លេង​កម្សាន្ត​សូម​ប្រុង​ប្រយ័ត្ន បញ្ហា​គ្រោះថ្នាក់​ដោយសារ​ការ​លង់ទឹក បញ្ហា​បាត់បង់​សម្ភារៈ​ផ្ទាល់ខ្លួន​ដូច​ជា​គ្រឿងអលង្ការ​និង​យានជំនិះ​  និង​ការ​បើកបរ​កាណូត​សូមកុំ​បើក​លឿន​ពេក​ជាដើម​។

លោក​មេឃុំ​បាន​រំលឹក​ថា កាល​ដើម​ឡើយ​ផ្លូវ​ចេញពី​ភូមិ​ឈើ​ត្រាច​ទៅ​ភូមិ​កងមាស​គឺជា​ផ្លូវ​ដីក្រហម​ដែល​លិច​ទឹក មាន​ប្រវែង​ជា​១៣​គីឡូម៉ែត្រ ។​ក្រោយ​បាន​សាងសង់​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​កសាង​បាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ​ជា​ផ្លូវការ​កៅស៊ូ​និង​បេតុង​ដោយ​កន្លែង ។​ប៉ុន្តែ​ឆ្នាំ​នេះ​ទឹកធំ ធ្វើ​ឱ្យ​កំណត់​ផ្លូវ​នៅ​ចំណុច​កាល​កៅស៊ូ និង​បេតុង​នោះ​លិច​ទឹក ដែល​ធ្វើ​ឲ្យ​បងប្អូន​ចូល​ចិត្ត​នាំ​គ្នា​ទៅ​លេង​កំសាន្ត​ចាប់តាំងពី​ថ្ងៃ​ដំបូង​រហូត​មក​ដល់​ពេល​នេះ​មាន មនុស្ស​កាន់តែ​ច្រើន​មក​លេង​កម្សាន្ត ដែល​ធ្វើ​ឲ្យ​ខាង​រដ្ឋបាល​ឃុំ​គោក​បន្ទាយ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ពួក​គាត់​។ ហើយ​ការ​មក​លេង​របស់​របស់​បងប្អូន ប្រជាពលរដ្ឋ​ដ៏​ច្រើន​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​ភូមិ​នៅ​តំបន់​នោះ​អាច​ឆ្លៀត​ប្រកប​មុខរបរ​លក់ដូរ​ដើម្បី​ជីវភាព​គ្រួសារ​ពួក​គាត់​បាន​ខ្លះ​ៗ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ