ខេត្តកោះកុង ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៣ ខែតុលានេះឱ្យដឹងថា ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានត្រៀមរៀបចំទទួលពលករកម្ពុជា ដែលត្រូវខាងភាគីថៃត្រៀម និងបញ្ជូនមកកម្ពុជាវិញ ។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក៏បានបញ្ជាក់ថា ក្នុងនោះដែរ ស្ថាប័នដែលពាក់ព័ន្ធក៏បានរួមសហការគ្នា និងត្រៀមជាស្រេច ក្នុងការទទួលពលករកម្ពុជា ព្រមទាំងសម្របសម្រួលសណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរចូលប្រទេស របស់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ប្រកបដោយសុវត្ថិភាព និងជួយជញ្ជូនសម្ភារៈផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ ។

សរុបមក អាជ្ញាធរបានត្រៀមលក្ខណៈយ៉ាងល្អិតល្អន់ ដើម្បីទទួលស្វាគមន៍ និងផ្តល់ភាពងាយស្រួលដល់បងប្អូនពលករទាំងអស់ដែលត្រឡប់មកពីប្រទេសថៃវិញដោយសុវត្ថិភាព ៕


ចែករំលែកព័តមាននេះ