ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកចិត្តទុកដាក់​បម្រើ​ពលរដ្ឋ​! អភិបាលខេត្ត​កំពង់ឆ្នាំង​ណែនាំ​អាជ្ញាធរ​ត្រូវ​បង្កើន​សេវា​សាធារណៈ និង​សុវត្ថិភាព​ដល់​ពលរដ្ឋ

5 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្ត​កំពង់ឆ្នាំង ណែនាំ​ដល់​អាជ្ញាធរ មន្ទីរ អង្គភាព និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៣…

ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្ត​កំពង់ឆ្នាំង ណែនាំ​ដល់​អាជ្ញាធរ មន្ទីរ អង្គភាព និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ។

ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ណែនាំ​ដល់​អាជ្ញាធរ មន្ទីរ អង្គភាព និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ លើកកម្ពស់​ការ​ផ្ដល់​សេវា​សាធារណៈ ជំរុញ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព បង្ការ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន បន្ត​រៀបចំ​វេទិកា​ការងារ ដើម្បី​ស្វែងរក​ការងារ​ជូន​ដល់​បងប្អូន​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ ។

បន្ថែម​ពី​នេះ​ទៀត បន្ត​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​ទឹកជំនន់ ព្រោះ​ទឹកទន្លេ​នៅ​ឆ្នាំ​នេះ​ធំ​ជាង​ឆ្នាំ​មុន ហើយ​ត្រូវ​ត្រៀម​ចាត់វិធានការ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ និង​បន្ត​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​ទៀត ។

ការ​ណែន​នាំ​របស់ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត នាយករង​រដ្ឋបាល ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព កងកម្លាំង​ទាំង​បី ថ្នាក់ដឹកនាំ​ក្រុង ស្រុក នាយក​ទីចាត់ការ និង​មន្ត្រី​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ