ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​ច្បារ​អំពៅ ចុះ​សួរសុខទុក្ខ និង​យក​អំណោយ​ជូន​ដល់​បងប្អូន​ពលរដ្ឋ​នៅ​តំបន់​បឹង​ព្រលិត ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​លិច

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥​ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ដឹកនាំ​ក្រុម​មន្ត្រី នៃ​រដ្ឋបាល​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥​ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ដឹកនាំ​ក្រុម​មន្ត្រី នៃ​រដ្ឋបាល​ខណ្ឌ និង​សង្កាត់​ចុះ​ទៅ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជា​ស្បៀងអាហារ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០០គ្រួសារ កំពុង​រស់នៅ​តំបន់​ផ្សា​របឹង​ព្រលិត ស្ថិត​ក្នុងភូមិ​អូរ​អណ្តូង​ទី​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​បញ្ហា​ទឹក​លិច​ផ្លូវ និង​លំនៅ​ឋាន​ ។

ការ​ចុះ​សួរសុខទុក្ខ​នេះ អាជ្ញាធរ​បាន​ចុះ​ដល់​តាម​ខ្នង​ផ្ទះ​របស់​បងប្អូន​តែ​ម្តង ដើម្បី​សំណេះសំណាល និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង អំពី​ទុក្ខ​លំបាក នៃ​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។

លោក​ ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ផ្តែផ្តាំ​ផ្ញើ​ពាក្យសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ដែល​ឯកឧត្តម​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​នៅ​រៀង​រាល់ពេល​ ដែល​បងប្អូន​ជួប​ការ​លំបាក ​។

លោក​អភិបាល​ខណ្ឌ បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ, ថែទាំ​អនាម័យ នៃ​ការ​រស់នៅ ពិសេស​អាណាព្យាបាល​ដែល​មានកូន​តូច​ៗ ឬ​មនុស្ស​ចាស់ជរា សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទឹក​ដែល​កំពុង​ជន់​លិច ជៀសវាង​ការ​ដើរ​ដួល​រអិល ឬ​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ។

បច្ចុប្បន្ន​នេះ កម្លាំង​អាជ្ញាធរ បាន​ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ការ​ប្រើ​គ្រប់​វិធីសាស្ត្រ ដើម្បី​ព្យាយាម​រំដោះ​ទឹក​ចេញពី​តំបន់​ខាងលើ ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បង្ក​ខណៈ​ងាយស្រួល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ