ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ក្មេង​ស្រី​អន្តរជាតិ​ ត្រូវ​បាន​អំពាវនាវ​ឲ្យ​លើកកម្ពស់​ក្មេង​ស្រី​ ដើម្បី​ការពារ​ក្មេង​ស្រី​ពី​មេរោគ​អេ​ដស៍

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ទិវា​ក្មេង​ស្រី​អន្តរជាតិ (IDG)​ ឆ្នាំ​នេះ​ ត្រូវ​បា​អំពាវនាវឱ្យ​មាន​លើកកម្ពស់​ក្មេង​ស្រី ដើម្បី​ការពារ​ក្មេង​ស្រី​ពី​មេរោគ​អេ​ដស៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា ​។ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ (AHF)…

រាជធានី​ភ្នំពេញ ​៖ ​ទិវា​ក្មេង​ស្រី​អន្តរជាតិ (IDG)​ ឆ្នាំ​នេះ​ ត្រូវ​បា​អំពាវនាវឱ្យ​មាន​លើកកម្ពស់​ក្មេង​ស្រី ដើម្បី​ការពារ​ក្មេង​ស្រី​ពី​មេរោគ​អេ​ដស៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា ​។

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ (AHF) ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍​លើកកម្ពស់​ក្មេង​ស្រី និង​ការ​យល់​ដឹង នៅ​វិទ្យាល័យ​សម្តេច ហ៊ុន សែន ប៊ុ​ន​រ៉ា​នី ច្បារ​អំពៅ នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ដើម្បី​ជួយ​ការពារ​ក្មេង​ស្រី​ពី​មេរោគ​អេ​ដស៍ កោតសរសើរ​សមិទ្ធិ​ផល និង​ផ្តល់​ឱកាស ​ដែល​ជា​តម្រូវការ​របស់​ពួក​គេ ឱ្យ​មានការ​អភិវឌ្ឍន៍ និង​មាន​សុខភាព​ល្អ​ ។

ការ​ប្រារព្ធ​ទិវា​នេះ ​ខណៈ​នៅ​ទូ​ទាំង​ពិ​ភព​លោក មាន​ភាព​មិន​ស្មើគ្នា ចំពោះ​ក្មេង​ស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង​ប្រឈម​មុខ​នឹង​បញ្ហា​មេរោគ​អេ​ដស៍​ ។

ប្រធាន​កម្មវិធី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា​ បាន​អំពាវនាវ​ឱ្យ​មានការ​វិនិយោគ​កាន់តែ​ច្រើន​ នៅ​ក្នុង​កម្មវិធី​បង្ការ ការ​ធ្វើតេស្ត និង​ការ​ព្យាបាល​មេរោគ​អេ​ដស៍​/​ជំងឺ​កាមរោគ និង​គោលនយោបាយ​គាំទ្រ ​ដែល​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព រួម​ទាំង​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ ដោយ​ផ្តោត​លើ​ការ​ខ្វះខាត​នៅ​ពេល​មក​រដូវ ការ​លើកកម្ពស់​ការ​អប់រំ​សុខភាព​ផ្លូវភេទ​គ្រប់​ជ្រុងជ្រោយ និង​ដោះស្រាយ​ឳ្យ​មាន​ភាព​ស្មើគ្នា​ក្នុង​ការ​ទទួល​បានការ​អប់រំ​សុខភាព ដូច​ជា​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ និង​អាពាហ៍ពិពាហ៍​កុមារ ​។

លោក​វេជ្ជបណ្ឌិត ច​ន ផា​ន់​ណា ប្រធាន​កម្មវិធី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា មាន​ប្រសាសន៍​ថា «​ការ​ផ្តល់​អំណាច​ដល់​ក្មេង​ស្រី គឺ​ការ​ផ្តល់​នូវ​អ្វី​ៗ ​ដែល​សម្រាប់​ដំណើរ​ឆ្ពាះ​ទៅ​មុខ រួម​ទាំង​ការ​ចូល​សាលារៀន និង​រក្សា​សុខភាព អនាគត​របស់​ពួក​គាត់​» ​។

ទិវា​ក្មេង​ស្រី​អន្តរជាតិ ដែល​ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១១ ខែតុលា គឺជា​ពេលវេលា​ដើម្បី​អបអរ​សមិទ្ធិ​ផល​របស់​ក្មេង​ស្រី ពង្រីក​សំឡេង​របស់​ពួក​គេ និង​ស្វែងរក​ការ​គាំទ្រ​សម្រាប់​គោ​លន យោ​បាយ​ដែល​ការពារ​សុខភាព និង​អនាគត​របស់​ពួក​គេ ​។

សូម​បញ្ជាក់​ថា ទោះបីជា​មានការ​រីក​ចម្រើន​ក៏​ដោយ ក៏​នៅ​តែ​គួរ​ឱ្យ​ព្រួយបារម្ភ ដោយសារ​រៀង​រាល់​ស​ប្តា​ហ៍ ស្ត្រី​វ័យក្មេង​ចំនួន ៤០០០​នាក់ ដែល​មាន​អាយុ​ពី ១៥ ដល់​២៤ ឆ្នាំ​បាន​ឆ្លង​មេរោគ​អេ​ដស៍​ថ្មី ជាង ៣៣០០ ករណី​នៅ​អនុ​តំបន់​សាហា​រ៉ា​អាហ្វ្រិក​។ ក្នុង​ឆ្នាំ ២០២៣ កុមារី និង​ស្ត្រី​វ័យ​ជំទង់ ១ លាន ៩​សែន​នាក់​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍ បើ​ធៀប​នឹង​ក្មេង​ប្រុស និង​បុរស​វ័យក្មេង ១​លាន​២​សែន​នាក់​ដែល​មាន​អាយុ​ដូច​គ្នា​។ ឧបសគ្គ​នៃ​ការ​អប់រំ​ក៏​មាន​សភាព​ធ្ងន់ធ្ងរ​ផង​ដែរ ដោយ​ក្មេង​ស្រី ១៣៣ លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​បាន​បោះបង់​សាលារៀន ដោយ​ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​រស់នៅ​ដោយ​ខ្លួនឯង​បាន និង​ជីវិត​ដែល​មាន​សុខភាព​ល្អ​នា​ពេល​អនាគត ​។

សូម​ជម្រាប​ថា​ការ​ប្រារព្ធ​ទិវា​ខាងលើ​មានការ​ចូលរួម​ពី​លោកស្រី​បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​, លោក​វេជ្ជ ច​ន ផា​ន់​ណា ប្រធាន​កម្មវិធី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា​តំណាង​អង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត សរុប​ប្រមាណ ២៣០​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ