ខេត្តសៀមរាប៖ ចម្លាក់ទេពអប្សរ ដែលមានអាយុកាលជិត១ពាន់ឆ្នាំ បានបង្អួតសម្រស់ និងកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើន ដែលបានមកទស្សនាប្រាសាទអង្គរវត្ត។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែតុលានេះ បានឱ្យដឹងថា ពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត ក្រៅតែពីគេចាប់អារម្មណ៍ទៅលើសំណង់បុរាណដ៏អស្ចារ្យ ក្នុងនោះ ក៏ចាប់អារម្មណ៍ទៅលើចម្លាក់ទេពអប្សរនៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អពីមួយទីមួយខុសប្លែកពីគ្នា មានភាពរស់រវើកគួរឱ្យកោតស្ងប់ស្ញែងក្រៃលែង។
បើតាមក្រសួង, ចម្លាក់ទេពអប្សរទាំងអស់នោះ បង្ហាញនូវសម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ ទម្រង់មុខ ដងខ្លួន មានភាពប្រណិតល្អឥតខ្ចោះនៃជាងចម្លាក់ដ៏ប៉ិនប្រសប់ ធ្វើឱ្យទេសចរមានអារម្មណ៍ត្រឡប់ពេលវេលាទៅសម័យអង្គរដ៏រុងរឿងដូច្នោះដែរ ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផង៕
ចែករំលែកព័តមាននេះ