ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របងថ្មសង់រំលោ.ភដីចំណីស្ទឹងស្លាគូ ត្រូវបានវា.យរំលំរួចរាល់ទាំងស្រុងហើយ នារសៀលនេះ​

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តតាកែវ ៖ របងថ្មដែលបានសាងសង់រំលោ.ភលើដីចំណីស្ទឹងស្លាគូ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ប្រវែង១៤៨ម៉ែត្រ គិតត្រឹមវេលាម៉ោង៤និង១៦នាទីរសៀលថ្ងៃទី១៣ តុលា ឆ្នាំ២០២៥នេះ…

ខេត្តតាកែវ ៖ របងថ្មដែលបានសាងសង់រំលោ.ភលើដីចំណីស្ទឹងស្លាគូ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ប្រវែង១៤៨ម៉ែត្រ គិតត្រឹមវេលាម៉ោង៤និង១៦នាទីរសៀលថ្ងៃទី១៣ តុលា ឆ្នាំ២០២៥នេះ ត្រូវបានវាយរំលំរួចរាល់ទាំងស្រុងហើយ។

ការអនុវត្តនេះធ្វើឡើងភ្លាមៗ ក្រោយពីមាន​វិធានការណ៍ក្តៅ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់​ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈ​អភិបាលខេត្តតាកែវ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងជាក់ស្ដែង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីទាមទារឱ្យម្ចាស់សំណង់ធ្វើការរុះរើជាបន្ទាន់ ។

សូមរំលឹកឡើងវិញថា​ សង់​របង​បេតុង​រំ​លោ​.​ភ​ដី​ចំណី​ស្ទឹង​ស្លា​គូ ទុក​ពេល​១៤​ថ្ងៃ ឱ្យ​វា​.​យ​ចោល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ