ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​បញ្ជាក់​ថា​ក្រុម​ហាម៉ាស់​ដោះ​លែង​ចំណា​ប់​ខ្មាំង​ដែល​នៅ​រស់​ទាំង​អស់​សរុប​២០​នាក់

1 នាទី មុន

ទី​ក្រុង​យេរូសាឡឹម៖ យោធា​អ៊ីស្រា​អែល​ប្រកាស​ថា​​ចំណាប់​ខ្មាំង​២០​នាក់​ដែល​នៅ​រស់​ និង​ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​បង្ខាំង​ទុក​ពី​ក្រុម​ហាម៉ាស់​នោះ​ឥឡូវ​នេះ​​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​ ហើយ​បាន​ប្រគល់​តាម​រយៈ​កាកបាទ​ក្រហម​អន្តរ​ជាតិ​។ អ៊ីស្រា​អែល​ជឿ​ជាក់​ថា​នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​​នៅ​សល់​៤៨​នាក់ មាន​តែ​ម្ភៃ​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់​។ ក្រៅ​ពី​នេះ​អ៊ីស្រា​អែល​ជឿ​ជាក់​ថា​បាន​ស្លាប់​អស់​ហើយ​។​ យោធា​អ៊ីស្រា​អែល​ថ្លែង​ថា​ចំណាប់​ខ្មាំង​ដែល​ដោះ​លែង​ថ្ងៃ​នេះ​ត្រូវ​គេ​បញ្ជូន​បន្ត​ទៅ​ដល់​ដៃ​អ៊ីស្រា​អែល​គ្រប់​ចំនួន​អស់​ហើយ​។ ពួកគេ​អាច​វិល​ត្រឡប់​មក​វិញ​បន្ទាប់​ពី​​​អ៊ីស្រា​អែល​ និង​ហាម៉ាស់យល់​ព្រម​ទទួលយក​បទ​ឈប់​បាញ់​…

ទី​ក្រុង​យេរូសាឡឹម៖ យោធា​អ៊ីស្រា​អែល​ប្រកាស​ថា​​ចំណាប់​ខ្មាំង​២០​នាក់​ដែល​នៅ​រស់​ និង​ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​បង្ខាំង​ទុក​ពី​ក្រុម​ហាម៉ាស់​នោះ​ឥឡូវ​នេះ​​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​ ហើយ​បាន​ប្រគល់​តាម​រយៈ​កាកបាទ​ក្រហម​អន្តរ​ជាតិ​។ អ៊ីស្រា​អែល​ជឿ​ជាក់​ថា​នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​​នៅ​សល់​៤៨​នាក់ មាន​តែ​ម្ភៃ​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់​។ ក្រៅ​ពី​នេះ​អ៊ីស្រា​អែល​ជឿ​ជាក់​ថា​បាន​ស្លាប់​អស់​ហើយ​។​

យោធា​អ៊ីស្រា​អែល​ថ្លែង​ថា​ចំណាប់​ខ្មាំង​ដែល​ដោះ​លែង​ថ្ងៃ​នេះ​ត្រូវ​គេ​បញ្ជូន​បន្ត​ទៅ​ដល់​ដៃ​អ៊ីស្រា​អែល​គ្រប់​ចំនួន​អស់​ហើយ​។ ពួកគេ​អាច​វិល​ត្រឡប់​មក​វិញ​បន្ទាប់​ពី​​​អ៊ីស្រា​អែល​ និង​ហាម៉ាស់យល់​ព្រម​ទទួលយក​បទ​ឈប់​បាញ់​ និង​ដូរ​ចំណាប់​ខ្មាំង​ ជា​មួយ​​​អ្នក​ទោស​។ នេះ​ជាការ​អនុវត្ត​ដំណាក់​កាល​ទី​មួយ​នៃ​ផែន​ការ​សន្តិ​ភាព​ម្ភៃ​ចំណុច​របស់​លោក​ដូណាល់​ត្រាំ​។

លោក​ត្រាំ​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ីស្រា​អែល​ និង​ត្រៀម​ឡើង​ថ្លែង​សុន្ទរ​កថា​នៅ​ក្នុង​រដ្ឋ​សភា​អ៊ីស្រា​អែល​។ បន្ទាប់​មក​ លោក​នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​អេហ្ស៊ីប​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ដើម្បី​ស្វែង​រក​សន្តិ​ភាព​នៅ​ហ្កាហ្សា​ និង​មជ្ឈិម​បូព៌ា​។ យោង​តាម​កិច្ច​ព្រម​ព្រៀង​​នោះ ក្រុម​ហាម៉ាស់​យល់​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង និង​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​​ដែល​នៅ​សេស​សល់​ទាំង​អស់​មួយ​កញ្ចប់​ធំ​តែ​ម្ដង​។ ជា​ថ្នូរ​ត្រឡប់​មកវិញ អ៊ីស្រា​អែល​យល់​ព្រម​ដោះ​លែង​អ្នក​ជាប់​ឃុំ និង​ទណ្ឌិត​ជន​ជាតិ​ប៉ា​ឡេស្ទីន​ជា​ច្រើន​នាក់​។​

ក្រុម​ហាម៉ាស់​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​បញ្ជាក់​អំពី​ជំហរ​របស់​​ខ្លួន​ថា​ខ្លួន​នៅ​តែ​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​ជា​និច្ច​ ដរាប​ណា​អ៊ីស្រា​អែល​គោរព​កិច្ច​ព្រម​ព្រៀង​នោះ​ដែរ​។ ឥឡូវ​នេះ ពិភព​លោក​កំពុង​គិត​គូរ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​បន្ត​ទៀត​។ នៅ​មាន​បញ្ហា​ធំ​ៗ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​។ ក្រុម​ហាម៉ាស់​ធ្លាប់​ប្រកាស​រួច​ហើយ​ថា​នៅ​ក្នុង​ចំណោម​ផែន​ការ​សន្តិ​ភាព​របស់​លោក​ត្រាំ​​នោះ​ ខ្លួន​មិន​ទាន់​​ឯក​ភាព​១០០%​ទេ​ព្រោះ​ត្រូវ​ការ​ពិភាក្សា​ជា​មួយ​ក្រុម​ប៉ាឡេ​ស្ទីន​គ្រប់​និន្នា​ការ​។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​អឹន​អេច​ខេ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ