ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា ៖ កម្ពុជា​ត្រៀម​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ដៃគូ​ពាក់ព័ន្ធ​ ដើម្បី​កសាង​អនាគត​មួយ​សម្រាប់​ស្ត្រី ​និង​ក្មេង​ស្រី ​អាច​រស់នៅ​ដោយ​ភាព​ថ្លៃថ្នូរ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​ បាន​គូសបញ្ជាក់​ថា​ កម្ពុជា​ត្រៀម​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ ជាមួយ​បណ្តា​ដៃគូ​ពាក់ព័ន្ធ​ ដើម្បី​កសាង​អនាគត​មួយ​សម្រាប់​ស្ត្រី…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​ បាន​គូសបញ្ជាក់​ថា​ កម្ពុជា​ត្រៀម​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ ជាមួយ​បណ្តា​ដៃគូ​ពាក់ព័ន្ធ​ ដើម្បី​កសាង​អនាគត​មួយ​សម្រាប់​ស្ត្រី ​និង​ក្មេង​ស្រី ​អាច​រស់នៅ​ដោយ​ភាព​ថ្លៃថ្នូរ សមភាព និង​មានឱកាស​គ្រប់​ៗ​គ្នា​។

សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ ស្តី​ពី​វឌ្ឍនភាព ​នៃ​ការ​រីក​ចម្រើន​វិស័យ​សមភាព​យេ​ន​ឌ័​រ នៅ​ក្នុង​ប្រទេស​កម្ពុជា ជម្រាប​ជូន​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ពិភពលោក ស្តី​ពី​ស្ត្រី នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា​ឆ្នាំ​២០២៥​ សម្តេច​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៥ មក​ប្រទេស​កម្ពុជា​ បាន​អនុវត្ត​ នូវ​សេចក្តីថ្លែងការណ៍ និង​ផែនការ​សកម្មភាព​ទីក្រុង​ប៉េ​កាំ​ង ដែល​ជា​គោលការណ៍​ណែនាំ​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​។ “​ស្ត្រី គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គម​”​ ។

ការ​ថ្លែង​របស់​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​ នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ភ្នាក់ងារ​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ មក​ពី​បណ្តា​ប្រទេស​ជាង១០០ ពី​គ្រប់​ទ្វីប​ទាំង​៥ នៃ​ពិភពលោក​ ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖ “​កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ ក្នុង​ការ​ធ្វើការ​ដោយ​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កសាង​អនាគត​មួយ ដែល​គ្រប់​ស្ត្រី​និង​ក្មេង​ស្រី ​អាច​រស់នៅ​ប្រកបដោយ​ភាព​ថ្លៃថ្នូរ សមភាព និង​មានឱកាស​គ្រប់​ៗ​គ្នា​” ​។

សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បាន​គូសបញ្ជាក់​ថា កម្ពុជា​បាន​ជំរុញ​ភាព​ស្នើ​គ្នា ​នៃ​យេ​ន​ឌ័​រ​នៅ​ក្នុង​កម្រិត​បឋម​សិក្សា និង​មធ្យមសិក្សា ហើយ​ក្មេង​ស្រី​ជា​ច្រើន ​បាន​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា (STEM) ថែម​ទៀត​ផង​។ អត្រា​មរណភាព​មាតា ​បាន​ធ្លាក់​ចុះ​ពី ៤៣៧ ក្នុង ១០០,០០០ កំណើត​រស់នៅ​ឆ្នាំ​២០០០ មក​នៅ​ត្រឹម ១៥៤ ក្នុង​ឆ្នាំ​២០២២​។ អំពើ​ហិ,ង្សា​ក្នុង​គ្រួ​សារបាន​ធ្លាក់​ចុះ​ពី​២៩ ភាគរយ ក្នុង​ឆ្នាំ​២០១៤ មក​នៅ​ត្រឹម​១៤ ភាគរយ ក្នុង​ឆ្នាំ​២០២១ ដោយសារ​តែ​យើង​មានច្បាប់ និង​សេវា​គាំទ្រ​ផ្តោត​លើ​ជន​រង​គ្រោះ​។ ស្ត្រី​ជា​ច្រើន​បាន​ក្លាយជា​អ្នកដឹកនាំ​ក្នុង​ការ​អភិវឌ្ឍ​សហគ្រិន និង​សហគមន៍ ដោយ​ទទួល​បាន​នូវ​ការងារ និង​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ឡើង​។ ស្ត្រី​ជា​មន្ត្រីរាជការ​មាន​ប្រមាណ​៤២ ភាគរយ ហើយ​ក្នុង​នោះ ២៨ ភាគរយ​មានមុខ​តំណែង​ជា​អ្នកដឹកនាំ​។ ស្ត្រី​កម្ពុជា​ជាង ៨០០ នាក់​បាន​បំពេញការងារ​ប្រកបដោយ​មោទនភាព​នៅ​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព ក្រោម​ក្រប​ខណ្ឌ​នៃ​អង្គការសហប្រជាជាតិ​។

សូម​ជម្រាប​ថា កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ពិភពលោក​ស្តី​ពី ស្ត្រី ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​មូលបទ​ស្តី​ពី “​អនាគត​រួម​គ្នា​តែ​មួយ​៖ ដំណើរការ​ថ្មី និង​លឿន​សម្រាប់​ការ​អភិវឌ្ឍន៍​ស្ត្រី​លើ​គ្រប់​វិស័យ​”​។ កិច្ចប្រជុំ​ដ៏​សំខាន់​និង​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ មិន​ត្រឹមតែ​ដើម្បី​ប្រារព្ធ​អបអរសាទរ​ខួប​លើក​ទី​៣០ នៃ សេចក្តីថ្លែងការណ៍ និង​ផែនការ​សកម្មភាព​ទីក្រុង​ប៉េ​កាំ​ង ដែល​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​១៩៩៥​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ជា​ឱកាស​មួយ​ដ៏​ប្រសើរ​ក្នុង​ការ​ពិនិត្យ​ពី​វឌ្ឍនភាព និង​ការ​ប្រឈម​នានា ដែល​ស្តែង​ចេញពី​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍ និង​ផែនការ​សកម្មភាព​ទីក្រុង​ប៉េ​កាំ​ង ហើយ​ត្រូវ​បាន​ចាត់ទុកជា​មូលដ្ឋាន​គ្រឹះ និង​ប្រព័ន្ធ​ស្តង់ដារ​ជា​សកល​សម្រាប់​ជំរុញ​សមភាព​យេ​ន​ឌ័​រ បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ការពារ​សិទ្ធិ​របស់​ស្ត្រី​និង​ក្មេង​ស្ត្រី​នៅ​ទូ​ទាំ​ពិភពលោក​។

សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់ ទោះបី​សម្រេច​បាន​សមិទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​យ៉ាងណា​ក្តី ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ចាំបាច់​ត្រូវ​បន្ត​ខិតខំ​បន្ថែម​ទៀត ដើម្បី​ជួយ​ឱ្យ​ស្ត្រី​និង​ក្មេង​ស្រី​សម្រេច​បាន​នូវ​សក្តានុពល​ពេញលេញ​របស់​ពួក​គេ​។ សម្តេច​រដ្ឋសភាធិបតី បាន​អំពាវនាវ​ថា ក្រោម​មូលបទ “​អនាគត​រួម​គ្នា​តែ​មួយ​” កម្ពុជា​សូម​អំពាវនាវ​ឱ្យ​មាន​៖ ការ​បង្កើត​បរិយាកាស​ល្អ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ដើម្បី​ព​ន្លឿ​ន​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍ និង​ផែនការ​សកម្មភាព​ទីក្រុង​ប៉េ​កាំ​ង​បន្ត​ទៀត​។​ការ​ផ្លាស់​ប្តូរ​ជា​ប្រព័ន្ធ ដើម្បី​ជំរុញ​សមភាព ក្នុង​ការ​ទទួល​បាន និង​លទ្ធផល​សម្រេច​បាន សម្រាប់​ស្ត្រី និង​ក្មេង​ស្រី​។ ការ​ផ្តល់​សិទ្ធ​អំណាច​ដល់​ស្ត្រី និង​ក្មេង​ស្រី តាម​រយៈ​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ លើកកម្ពស់​ការ​ទទួល​បាន​នូវ​ផ្នែក​បច្ចេកវិទ្យា និង​នវានុវត្តន៍ រួម​ទាំង​បញ្ញា​សប្ប​និម្មិត (AI) ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ