ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ជនជាតិ​ខ្មែរ វៀតណាម និង​គោលនយោបាយ​អភិវឌ្ឍន៍ ប្រកបដោយ​ប្រសិទ្ធភាព

1 នាទី មុន

រាជធានី​ភ្នំពេញ​ ៖ ​ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​ភាគច្រើន​ ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ខេត្ត វី​ង​ឡុ​ង អាន​យ៉ាង ក្រុងកាន់​ធ័​រ និង​តំបន់​ជុំវិញ​មួយ​ចំនួន​ទៀត ​ដែល​បាន​ឆ្លងកាត់​ជា​ច្រើន​ជំនាន់​មក​ជនជាតិ​ខ្មែរ ​តែងតែនៅ​ផ្សារ​ភ្ជាប់ជាមួយ​ស្រុក​កំណើត​របស់​ខ្លួន…

រាជធានី​ភ្នំពេញ​ ៖ ​ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​ភាគច្រើន​ ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ខេត្ត វី​ង​ឡុ​ង អាន​យ៉ាង ក្រុងកាន់​ធ័​រ និង​តំបន់​ជុំវិញ​មួយ​ចំនួន​ទៀត ​ដែល​បាន​ឆ្លងកាត់​ជា​ច្រើន​ជំនាន់​មក​ជនជាតិ​ខ្មែរ ​តែងតែនៅ​ផ្សារ​ភ្ជាប់ជាមួយ​ស្រុក​កំណើត​របស់​ខ្លួន ដោយ​រួមរស់​ជាមួយនឹង​ជនជាតិ​ដទៃ ដើម្បី​កសាង​ជីវភាព​ថ្មី អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​រក្សា​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្លួន​។ រដ្ឋ ​និង​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម បាន​ដាក់​ចេញ​កម្មវិធី​គោលដៅ​ជាតិ​ជា​ច្រើន ដើម្បី​គាំទ្រ​ដល់​ការ អភិ​វឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ ការ​អប់រំ និង​ការ​ថែទាំ​សុខភាព សំដៅ​រួមចំណែក​ក្នុង​ការ​លើកកម្ពស់ ជីវភាព​រស់នៅ​ ទាំងខាង​សម្ភារៈ និង​ស្មារតី ដល់​ជនជាតិ​ខ្មែរ រហូត​កសាង​បាន​មុខមាត់​ថ្មី​នៅ​ទី​ជនបទ ដែល​ពួក​គាត់​កំពុង​រស់នៅ​ ។

​ចំពោះ​ការ​អភិវឌ្ឍន៍​ភូមិ​ស្រុក លើកកម្ពស់​ជីវភាព​ជនជាតិ​ខ្មែរ ​គឺជាកម្មវិធី​គោលដៅ ជាតិ​ស្តី​ពី​ការកា​ត់ប​ន្ថយ​ភាព​ក្រីក្រ​ប្រកបដោយ​និរន្តរភាព ការ​កសាង​ទី​ជនបទ​ថ្មី ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នៅ​តំបន់​ជន​ជាតិ ភាគតិច និង​តំបន់​ភ្នំ សម្រាប់​ឆ្នាំ២០២១-២០៣០ ត្រូវ​បាន​អនុវត្តន៍​យ៉ាង​ទូលំទូលាយ​ ។

គ្រួសារ​ខ្មែរ​រាប់​ពាន់​គ្រួសារ បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ ដោយ​ផ្តល់​ដី​លំនៅ​ឋាន ដី​ផលិតកម្ម កម្ចីអនុគ្រោះ​ពន្ធ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​អភិវឌ្ឍ​ជីវភាព​រស់នៅ​។ ប្រព័ន្ធ​ហេ​ដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត ​ដែល​មានជាន​ជាតិខ្មែរ​រស់នៅ ដូច​ជា​ក្នុង​ខេត្ត វី​ង​ឡុ​ង អាន​យ៉ាង និង​ក្រុងកាន់​ធ័​រ ត្រូវ​បាន​វិនិយោគ​ព្រម​គ្នា សំដៅរួមចំណែក​ដល់​ការ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​នៅ​ទី​ជនបទ ហើយ​គ្រប់​ភូមិ និង​ស្រុក ក្នុង​តំបន់​ដែល​ជនជាតិ​ខ្មែរ​រស់នៅ កាន់តែ​មានការ​អភិវឌ្ឍ​យ៉ាង​ស្រស់​ស្អាត​។​ ជា​ពិសេស ដោយ​ប្រើ​ប្រភព​ថវិកា​អភិវឌ្ឍន៍ ​ដំណាក់កាលឆ្នាំ ២០១៩-២០២៥ អាជ្ញាធរ​មូលដ្ឋាន​បានសាងសង់ និង​ជួសជុល​លំនៅ​ឋានរាប់​ពាន់​ខ្នង​ជូន​គ្រួសារ​ជនជាតិ​ខ្មែរ​ក្រីក្រ ​ដែល​ជួប​ការ​លំបាក ហើយ​ជា រួមបាន​បញ្ចប់​ទាំងស្រុង នូវ​កម្មវិធី​លុប​បំបាត់​ផ្ទះ​បណ្តោះអាសន្ន និង​ផ្ទះ​ដែល​ទ្រុឌទ្រោម​នៅ​តំបន់​ជនជាតិខ្មែររស់នៅ​ក្នុង​ប្រទេស​វៀតណាម​ ។

​យោង​តាម​ព្រះ​តេជគុណ សឺ​ន ភឿ​ក ឡឺ​យ ព្រះ​ចៅអធិការ​វត្ត​អូរ​ជុំ (​ឃុំង៉ា​ក់​ណាំ ក្រុងកាន់​ធ័​រ​) មានសង្ឃដីកា​ថា ដោយ​ទទួល​បានការ​យកចិត្តទុកដាក់​ពី​សំ​ណាកបក្ស និង​រដ្ឋ​វៀតណាម ជីវភាព​រស់នៅរបស់បងប្អូន​ជនជាតិ​ខ្មែរ​ក្នុង​មូលដ្ឋាន មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ច្បាស់​។ រដ្ឋាភិបាល​បាន​អនុវត្ត​ភ្លាម​ៗ នូវ​គោលនយោបាយ​គាំទ្រ​ផលិតកម្ម ជួយ​បងប្អូន​ជនជាតិ​ខ្មែរ​ឱ្យ​បង្កើន​ផលិតកម្ម និង​បង្កើន​ប្រាក់​ចំណូល បាន​ជួយគ្រួសារ​ជា​ច្រើន​ឱ្យ​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ ហើយ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​កាន់តែ​មាន​ស្ថិរភាព​ និង​វិបុលភាព លុប​បំបាត់​បាន​ទាំងស្រុង នូវផ្ទះ​បណ្ដោះអាសន្ន ឬ​ទ្រុឌទ្រោម​។ កុមារ​ទទួល​បានការ​រៀនសូត្រ​ពេញលេញ​។ ចំណែក​ការងារ​អភិរក្សទំនៀមទម្លាប់ និង​វប្បធម៌ របស់​ជនជាតិ​ខ្មែរ​វិញ​ ដោយ​ទ​ទួល​ស្គាល់​ពីតួនាទី នៃ​ភាសា អក្សរ និង​សាសនា នៅ​ក្នុង​វិស័យ​វប្បធម៌ និង​ស្មារតី​របស់​ជនជាតិ​ខ្មែរ បក្ស និង​រដ្ឋ​វៀតណាម តែងតែយកចិត្តទុកដាក់​ដឹកនាំ​ការងារ​អភិរក្ស និង​លើកកម្ពស់​តម្លៃ​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ រួម​ទាំង​ការ​អភិរក្ស​ភាសា អក្សរ និង​គាំទ្រ​ព្រះសង្ឃ និង​វត្ត​អារាម​របស់​ជនជាតិ​ខ្មែរ ​។

​សូម​ជម្រាប​ថា ​ចាប់តាំងពី​ការ​ចេញ​សេចក្តីណែនាំ​លេខ១៩ ស្តី​ពី​ការ​ពង្រឹង​ការងារ​នៅ​តំបន់​ជនជាតិខ្មែរ​ក្នុង​បរិបទ​ថ្មី ប្រព័ន្ធ​បណ្ណាល័យ​សាធារណៈ​ នៅ​តាម​ទី​វត្ត​អារាម​ខ្មែរ ​ត្រូវ​បាន​លើកកម្ពស់ និង​រក្សា​បាន​នូវ​ប្រ​តិប​ត្តិ​ការ​ជា​ប្រចាំ​។ វត្ត​ភាគច្រើន​ ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​សោត​ទស្សន៍ ដែល​ក្នុង​នោះ គ្រប់​វត្តមាន​បំពាក់ទូរទស្សន៍ ដែល​ជា​មូលដ្ឋាន​សម្រាប់​បំពេញតម្រូវការ​ក្នុង​ការ​លើកកម្ពស់​ជីវភាព​វប្បធម៌ និង​ស្មារតី​របស់​ប្រជាជន​នៅ​ទី​ជនបទ ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​តាម​ព្រំដែន​។ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​របស់​ប្រជាជន​ខ្មែរ និង​ពិធីបុណ្យ​សែនដូនតា​របស់​បងប្អូន​ជនជាតិ​ខ្មែរ​នៅ​តំបន់ដីសណ្តទន្លេមេគង្គ គណៈកម្មាធិការ​បក្ស និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ បាន​រៀបចំ​សកម្មភាព​ជាក់ស្តែង និងប្រកបដោយ​អត្ថន័យ​ជា​ច្រើន ដូច​ជា​៖ ពិធី​សំណេះសំណាល សាកសួរ​សុខទុក្ខ ជូនពរ និង​ជូនអំណោយ ដល់អង្គការ​សមាគម ព្រះសង្ឃ​ស្នេហា​ជាតិ វត្ត​ព្រះពុទ្ធ​សាសនា​ថេរវាទ​ខ្មែរ ឥស្សរជន ជនរួមជាតិ គ្រួសារ គោ​លនយោ​បាយ​គំរូ គ្រួសារ​សហគមន៍​ជនជាតិ​ខ្មែរ​ក្រីក្រ ជាដើម​ ។

​ព្រះ​ចៅអធិការ​វត្ត​តា​ង៉ាវ (​ឃុំ អាន​ភូ ខេត្ត អាន​យ៉ាង​) មាន​សង្ឃដីកា​ថា ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱ​កាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ខ្មែរ វត្ត​អារាម និង​បងប្អូន​ជនជាតិ​ខ្មែរ មាន​ភាព​រំជួលចិត្ត​យ៉ាង​ខ្លាំង ដែលទទួល​បានការ​យកចិត្តទុកដាក់ យ៉ាង​កក់ក្តៅ​ពីគណៈ​កម្មាធិការ​​បក្ស រដ្ឋាភិបាល រណសិរ្ស​មាតុភូមិ និងមន្ទីរ​អង្គភាព​នានា ដែល​បាន​បង្ក​លក្ខខណ្ឌ​អំណោយផល ទាំង​ផ្លូវ​សម្ភារៈ និង​ស្មារតី​ដល់​វត្ត ក្នុង​ការ​ប្រារ​ព ពិធីបុណ្យ ចូល​ឆ្នាំ​ថ្មី ទៅ​តាម​ប្រពៃណី​របស់​បងប្អូន​ជនជាតិ​ខ្មែរ​។ ការ​អភិវឌ្ឍ​នៅ​តំបន់​ជនជាតិ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ គឺជា​សក្ខីភាព​បញ្ជាក់​អំពី​ស្មារតី​សាមគ្គីភាព ការ ខិតខំ​ប្រឹងប្រែង​ស្ទុះ​ងើបឡើង និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​បក្ស និង​រដ្ឋ​វៀតណាម​។ នោះ​ហើយ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​តំបន់​ដែល​មាន​ជនជាតិ​ខ្មែរ​រស់នៅ​សំដៅ​បង្កើន​ការ​ច្នៃប្រឌិត ធ្វើ​សមា​ហរ ណ​កម្ម និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ក្នុង​ស្មារតី​មហា​សាមគ្គីភាព​ដ៏​អស្ចារ្យ​របស់​ប្រជាជាតិ វៀតណាម ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ