ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​មែន​! ផ្កា​កេសរ​កូ​ល (​អ័​រ​គី​ដេ​) មិន​ត្រឹមតែ​ស្អាត​ទេ តែ​ជួយ​ការពារ​ជំងឺ​បេះដូង និង​ពង្រឹង​សុខភាព​!

3 នាទី មុន

មនុស្ស​ជា​ច្រើន​គិត​ថា ផ្កា​កេសរ​កូ​ល (Orchid) គ្រាន់តែ​ជា​រុក្ខជាតិ​សម្រាប់​ដាក់​តាំង​លម្អ ប៉ុន្តែ​ផ្កា​ដ៏​ស្រស់​ស្អាត​នេះ​ផ្តល់​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ជា​ច្រើន​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​អ្នក​។ ការ​ដាំ​ផ្កា​កេសរ​កូ​ល​នៅ​ក្នុងផ្ទះ ឬ​កន្លែងធ្វើការ គឺជា​ការ​វិនិយោគ​ដ៏​ឆ្លាត​វៃ​សម្រាប់​គុណភាព​ជីវិត​របស់​អ្នក​! អត្ថប្រយោជន៍…

មនុស្ស​ជា​ច្រើន​គិត​ថា ផ្កា​កេសរ​កូ​ល (Orchid) គ្រាន់តែ​ជា​រុក្ខជាតិ​សម្រាប់​ដាក់​តាំង​លម្អ ប៉ុន្តែ​ផ្កា​ដ៏​ស្រស់​ស្អាត​នេះ​ផ្តល់​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ជា​ច្រើន​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​អ្នក​។ ការ​ដាំ​ផ្កា​កេសរ​កូ​ល​នៅ​ក្នុងផ្ទះ ឬ​កន្លែងធ្វើការ គឺជា​ការ​វិនិយោគ​ដ៏​ឆ្លាត​វៃ​សម្រាប់​គុណភាព​ជីវិត​របស់​អ្នក​!

អត្ថប្រយោជន៍ ៥ យ៉ាង​របស់​ផ្កា​កេសរ​កូ​ល​សម្រាប់​សុខភាព​អ្នក

១. ពង្រឹងគុណភាព​ខ្យល់ និង​ការ​ដកដង្ហើម
ផ្កា​កេសរ​កូ​ល​ដើរតួ​ជា​តម្រង​ខ្យល់​ធម្មជាតិ ដោយ​ស្រូប​យក កាបូនឌីអុកស៊ីត ហើយ​បញ្ចេញ អុក​ស៊ី​សែន ត្រឡប់​មក​វិញ​។ នេះ​ជួយ​ធ្វើ​ឱ្យ​ខ្យល់​ជុំវិញ​អ្នក​កាន់តែ​បរិសុទ្ធ និង​ស្រស់ស្រាយ ដែល​ជា​កត្តា​សំខាន់​សម្រាប់​ការ​ដកដង្ហើម​ប្រកបដោយ​ផាសុកភាព​។

២. កាត់​បន្ថយ​ភាព​តានតឹង និង​ការពារ​ជំងឺ​រ៉ាំរ៉ៃ
ការ​តុបតែង​លម្អ​បរិយាកាស​ដោយ​ផ្កា​កេសរ​កូ​លអាច​ជួយ បន្ធូរ​អារម្មណ៍​តានតឹង របស់​អ្នក​បាន​យ៉ាង​ពូកែ​។ ក្រៅពី​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ ការ​កាត់​បន្ថយ​ភាព​តានតឹង​នេះ​ក៏​អាច កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង (Cardiovascular Disease) និង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ជា​ច្រើន​ទៀត​ផង​ដែរ​។

៣. ទប់ស្កាត់​ជំងឺ​ដែល​កើត​តាម​រដូវ
ផ្កា​កេសរ​កូ​ល​ជួយ បង្កើន​សំណើម នៅ​ក្នុង​បរិយាកាស​ជុំវិញ​។ សំណើម​ខ្ពស់​អាច​ជួយ​អ្នក​ឱ្យ​ជៀស​ផុត​ពី​ជំងឺ​ឈឺ​ក​, ក្អក​, និង​បញ្ហា​ស្បែក​ស្ងួត​។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​ថែម​ទាំង​បង្ហាញ​ថា កម្រិត​សំណើម​ល្អ​អាច​កាត់​បន្ថយ​ការ​កើត​មាន ជំងឺ​ផ្តាសាយ ទៀត​ផង​!

៤. ជួយ​អ្នកជំងឺ​ឱ្យ​ឆាប់​ជា​សះស្បើយ
វត្តមាន​របស់​រុក្ខជាតិ​បៃតង​នៅ​ក្នុង​មន្ទីរពេទ្យ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​។ ផ្កា​កេសរ​កូ​លអាច​ជួយ កាត់​បន្ថយ​ភាព​តានតឹង​, ពង្រឹងគុណភាព​ខ្យល់​, និង​បង្កើន​សំណើម នៅ​ក្នុង​បន្ទប់​អ្នកជំងឺ ដែល​ជួយ​ជំរុញ​ឱ្យ​អ្នកជំងឺ​ឆាប់​ជា​សះស្បើយ​។

៥. ពង្រឹង​ការ​ផ្តោតអារម្មណ៍ និង​ការ​ចង​ចាំ
យោង​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Michigan ការ​ដាក់​រុក្ខជាតិ​នៅ​ក្បែរ​ខ្លួន​អាច​ជួយ បង្កើន​សមត្ថភាព​ផ្តោតអារម្មណ៍ និង​ផលិតភាព​ការងារ របស់​អ្នក​។ ជា​ពិសេស វា​អាច​ជួយ​ពង្រឹង​ការ​ចង​ចាំ​របស់​អ្នក​បាន​រហូត​ដល់ ២០ ភាគរយ ឯណោះ​!

កេសរ​កូ​ល​៖ កេរដំណែល​ខ្មែរ​ពី​បុរាណ
មនុស្ស​ជា​ច្រើន​គិត​ថា កេសរ​កូ​ល (​អ័​រ​គី​ដេ​) ជា​ផ្កា​នាំ​ចូល ប៉ុន្តែ​តាម​ពិត​ឈ្មោះ​ពិត​របស់​វា​គឺ កេសរ​កូ​ល ដែល​មាន​ដុះ​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៅ​កម្ពុជា​រាប់រយ​ប្រភេទ តាំងពី​បុរាណកាល​មក​ម្ល៉េះ​។ ភស្តុ​តាង​គឺ​មាន​ចម្លាក់​ផ្កា​កេសរ​កូ​ល​នៅ​លើ​ជញ្ជាំង ប្រាសាទបាយ័ន បន្ទាយស្រី និង​អង្គរវត្ត ដែល​បញ្ជាក់​ថា បុព្វបុរស​ខ្មែរ​បាន​ប្រើប្រាស់​ផ្កា​នេះ​ជា​វត្ថុ​លម្អ​តាំងពី​សម័យ​អង្គរ ឬ​មុន​អង្គរ​មក​ម្ល៉េះ​។

កុំ​ភ្លេច​បន្ថែម​ផ្កា​កេសរ​កូ​ល​ទៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ដើម្បី​ទទួល​បាន​ទាំង​សោភណភាព និង​សុខភាព​ដ៏​ល្អ​ប្រសើរ​! ៕​

ប្រភព​៖ ក្រសួងបរិស្ថាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ