ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រក​ស្នាក់​នៅ​ថ្មី ដើម្បី​គ្រួសារ​វីរ​យុទ្ធ​ជន ការពារ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ភូមិ​កប់​ថ្លុក ខេត្តកំពង់ធំ

1 នាទី មុន

ខេត្តកំពង់ធំ​ ៖ ជម្រក​ស្នាក់​នៅ​ថ្មី​ ដែល​បាន​ដឹកនាំ​សាងសង់​ដោយ​ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ រួម​ជាមួយ​អាជ្ញាធរ​ដែនដី និង​សប្បុរសជន​នានា…

ខេត្តកំពង់ធំ​ ៖ ជម្រក​ស្នាក់​នៅ​ថ្មី​ ដែល​បាន​ដឹកនាំ​សាងសង់​ដោយ​ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ រួម​ជាមួយ​អាជ្ញាធរ​ដែនដី និង​សប្បុរសជន​នានា បាន​សាងសង់​រួចរាល់ ប្រគល់​ជូន​គ្រួសារ​វីរ​យុទ្ធ​ជន កងការពារ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ភូមិ​កប់​ថ្លុក ឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់​ថា​ ជម្រក​ស្នាក់​នៅ​ដែល​ទើបបាន​សាងសង់​រួចរាល់​នៅ​ពេល​នេះ មាន​ទំហំ ៤​ម៉ែត្រ x ៦​ម៉ែត្រ សាងសង់​ពី​ឈើ ជញ្ជាំង​និង​ដំបូល​ប្រក់​ស័ង្កសី រនាប​ក្រាល​ក្តារ មានកំ​ពស់ ២​ម៉ែត្រ​មួយ​តឹក ផុត​ពី​ដី ដែល​ជា​ការ​ចូលរួម​ចំណែក​ពី​សប្បុរសជន​នានា ដើម្បី​សាងសង់​ជូន​លោកស្រី កាន ឡឹ​ង អាយុ៣៥​ឆ្នាំ មានកូន​តូច​ៗ​នៅ​នៅ​ក្នុង​បន្ទុក​ចំនួន ៦​នាក់ ជា​ភរិយា​របស់​លោក ភឿន ភី​ន វីរ​យុទ្ធ​ជន​កងការពារ​ព្រំដែន​កម្ពុជា​-​ថៃ លេខ​៤០៣ គ្មាន​ផ្ទះ​សម្រាប់​ស្នាក់​នៅ ដោយ​កន្លង​ទៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ បាន​ទៅ​រស់នៅ​ជាមួយ​ស្វាមី​ក្នុង​ទីតាំង​បន្ទាយ រហូត​មក​ដល់​ពេល​ផ្ទុះ​សង្គ្រាម ឈ្លានពាន​ពី​ពួក​ចោរ​សៀម ទើប​បាន​វិល​ត្រឡប់​មក​កាន់​ស្រុក​កំណើត​វិញ ។ ហើយ​បច្ចុប្បន្ន​ស្វាមី​គាត់​កំពុង​ជាប់ដៃ​ការពារ​បូ​ណ​ភាព​ទឹកដីនៅ​ព្រំដែន​កម្ពុជា​-​ថៃ ទិស​យោធភូមិ​ភាគ​ទី​៤ ។

នៅ​ក្នុង​ឱកាស​ប្រគល់​ជម្រក​ស្នាក់​នៅ​ថ្មី​នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ឧបត្ថម្ភ​ស្បៀងអាហារ គ្រឿង​ឧបភោគបរិភោគ ភេសជ្ជៈ មុង ភួយ កន្ទេល ខ្នើ​យ និង​សម្ភារ​ប្រើប្រាស់ មួយ​ចំនួន​ជូន​លោកស្រី កាន ឡឹ​ង ផង​ដែរ ។

លោកស្រី កាន ឡឹ​ង រំភើបចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ដែល​បាន​ទទួល​ជម្រក​ស្នាក់​នៅ​ថ្មី​សម្រាប់​កូន​ៗ ដែល​កន្លង​មក​សុំ​ផ្ទះ​បងប្អូន​ស្នាក់​នៅ អស់​រយៈពេល​ជាង​បី​ខែ​កន្លង​មក​ហើយ និង​សូម​ថ្លែងអំណរគុណ ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ឧត្ដមសេនីយ៍ទោ សោម ស៊ុន និង​សហការី អាជ្ញាធរ​ដែនដី និង​សប្បុរសជន​ទាំងអស់ ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​គាត់ ដែល​កំពុង​មាន​ជីវភាព​លំបាក​ខ្វះខាត​នៅ​ពេល​នេះ និង​សូម​គោរព​ជូនពរ​ឯកឧត្តម លោក លោកស្រី​ទាំងអស់ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ