ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ។
នៅថ្ងៃចន្ទនេះ ចាប់ពីម៉ោង៨.០០ នាទីព្រឹក ដល់ម៉ោង៤.០០នាទីល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន២២នាក់ ស្រី១៣នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋានរបស់ពួកគាត់ នៅខេត្តចំនួន០៤ គឺខេត្តបន្ទាយមានជ័យ ១៣នាក់ ស្រី០៨នាក់,ខេត្តសៀមរាប ០៥នាក់ ស្រី០៤នាក់, ខេត្តបាត់ដំបង០២នាក់ ស្រី០១នាក់, ខេត្តឧត្តរមានជ័យ ០២នាក់ប្រុស ។
នៅថ្ងៃចន្ទដដែលនេះ កម្លាំងនគរបាលបាននាំយករថយន្ត០២គ្រឿង ទៅដឹកពលករខុសច្បាប់នៅច្រកម៉ាឡៃ ចំនួន២១នាក់ ស្រី១០នាក់ យកទៅប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ចែងបន្តផងដែរ ៕






ចែករំលែកព័តមាននេះ