ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកចិត្តលើវាសនា ! សម្តេចបវរធិបតីដាក់ចេញ៧ចំណុច ស្នើក្រសួងការពារជាតិត្រៀមកម្លាំងរុករក និងសង្គ្រោះគ្រោះមហន្តរាយ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន​ទាំងអស់ ត្រូវ​ចាត់​ទុក​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​ការងារ​ស្នូល និង​ពង្រឹង​ធនធានមនុស្ស និង​សម្ភារៈ​សម្រាប់​ការ​ឆ្លើយ​តប…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន​ទាំងអស់ ត្រូវ​ចាត់​ទុក​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​ការងារ​ស្នូល និង​ពង្រឹង​ធនធានមនុស្ស និង​សម្ភារៈ​សម្រាប់​ការ​ឆ្លើយ​តប ព្រមទាំង​ត្រូវ​ចូលរួម​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដី​ពី​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ឆ្នាំ​២០២៤-២០២៨ និង​ផែនទី​បង្ហាញផ្លូវ​ថ្នាក់​ជាតិ​ស្តី​ពី​ការ​ប្រកាស​ឱ្យ​ដឹង​មុន​សម្រាប់​ទាំងអស់​គ្នា​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ ។

យោង​តាម​សារលិខិត​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា អបអរសាទរ ទិវា​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រោម​ប្រធានបទ «​ធ្វើ​សកម្មភាព រៀងរាល់ថ្ងៃ សម្រាប់​ភាព​ធន់​នឹង​គ្រោះ​មហន្តរាយ​ថ្ងៃនេះ» ​ដែល​បាន​បង្ហោះ​នៅ​តាមបណ្ដាញសង្គម​ នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ​សម្តេច​ធិ​បតី​ នាយក​រដ្ឋមន្ត្រីក៏​បាន​អំពាវនាវ​ឱ្យ​មានការ​លើកកម្ពស់​វប្បធម៌​ចែករំលែក​ចំណេះដឹង​ និង​បទ​ពិសោធ ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ និងការ​យល់​ដឹង​អំពី​គ្រោះ​មហន្តរាយ ​។

​ជាមួយ​គ្នា​នេះ សម្ដេច​បវរធិ​បតី​ បាន​អំពាវនាវ​ ៧​ចំណុច​មាន​៖

១- លើកកម្ពស់​វប្បធម៌​ចែករំលែក​ចំណេះដឹង​និង​បទ​ពិសោធ ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ និង​ការយល់​ដឹង​អំពី​គ្រោះ​មហន្តរាយ​ ។
២- គ្រប់​ក្រសួង ស្ថាប័ន​ទាំងអស់ ត្រូវ​ចាត់​ទុក​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ជា​ការងារ​ស្នូល និង​ពង្រឹងធនធានមនុស្ស និង​សម្ភារៈ​សម្រាប់​ការ​ឆ្លើយ​តប ព្រមទាំង​ត្រូវ​ចូលរួម​អនុវត្ត​ផែនការ​សកម្មភាព​ជាតិស្តី​ពី​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ ឆ្នាំ​២០២៤-២០២៨ និង​ផែនទី​បង្ហាញផ្លូវ​ថ្នាក់​ជាតិ​ស្តី​ពីការ​ប្រកាស​ឱ្យ​ដឹង​មុន​សម្រាប់​ទាំងអស់​គ្នាឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​។

៣-​គណៈក​ម្មា​ធិ​ការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ ត្រូវ​បន្ត​ពង្រឹង​ប្រព័ន្ធ​អន្តរក្រសួង ដោយ​ធ្វើការ​អភិវឌ្ឍសមត្ថភាព លើ​ការ​គ្រប់គ្រង និង​កាត់​បន្ថយ​ហា​និភ័យ​គ្រោះ​មហន្តរាយទៅ​តាមវិស័យ ​។

៤- រាជធានីខេត្ត ត្រូវ​លើកកម្ពស់​ការ​គ្រប់គ្រង​ទឹកជំនន់ គ្រោះ​រាំង​ស្ងួត ជាមួយ​ការ​កែ​លម្អហេដ្ឋា​រច​នា​សម្ព័ន្ធ គ្រប់គ្រង​ទឹក​នៅ​មូលដ្ឋាន ដើម្បី​បង្កើន​ភាព​ធន់​របស់​ប្រជាពលរដ្ឋ​ទៅ​នឹងការ​ប្រែប្រួល​អា កាសធាតុ ​និង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​។

៥-​ក្រសួងការពារជាតិ ត្រូវ​បន្ត​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយយកចិត្តទុកដាក់​លើកកម្ពស់​សមត្ថភាព និង​ជំនាញ​បច្ចេកទេស​របស់​កង​ប្រតិបត្តិការ​រុករក ​និងសង្គ្រោះ​គ្រោះ​មហន្តរាយ ​។

៦- លើកកម្ពស់​ការ​អប់រំ​ផ្សព្វផ្សាយ ការ​យល់​ដឹង​ជាសា​ធារណៈ​អំពី​ហានិភ័យ​គ្រោះ​មហន្តរាយ ដល់​សាធារណជន និង​ភាគី​ពាក់ព័ន្ធ ដោយ​ត្រៀមខ្លួន​ជា ស្រេច​ទៅ​នឹង​គ្រោះ​មហន្តរាយ​។

និង​៧- ចូលរួម​ថែរក្សា​កំណើនសេដ្ឋកិច្ច និង​បង្កើន​ភាព​ធន់ដោយ​វិនិយោគ​វៃឆ្លាត​លើ​លំនៅ​ឋាន សហគមន៍​ និង​មុខរបរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ