ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ស៊េរី​ឆ្នាំ​៩៥​ បើក​បុក​ម៉ូតូឌ្រីម​ ស្លាប់​ម្នាក់​នៅ​រង្វង់​មូល​ចោម​ចៅ​ រួច​បើក​គេច​បាត់​ស្រមោល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​ ខណៈ​ដែល​រូប​គាត់​ជិះ​ម៉ូតូ​ឌ្រីម​C125 ស៊េរី​២០១៣​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BX-8843 ធ្វើដំណើរ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មកដល់​ចំណុច​​រង្វង់​មូល​ចោម​ចៅ​​ ក៏​ត្រូវ​រថ​យន្ត​កាមរី​ស៊េរី​ឆ្នាំ​៩៥​ ពណ៌​ស្លែ​ ១គ្រឿង​ អត់ចាំ​ស្លាក​លេខ​ ដែល​ធ្វើ​ដំណើរ​ច្រាស​ទិស​គ្នា​ បុក​ចំ​ពេញ​ទំហឹង​តែ​ម្តង​ ចំណែក​រថ​យន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខាង​លើ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ១៥​នាទី យប់​ថ្ងៃទី​៣០​ មករា​ ២០១៤​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ជីសាក់​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​​ជ័យ​។ ក្រោយ​កើត​ហេតុ​ សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​៕