ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ឆ្លាម​ ២គ្រឿង​ បុក​គ្នា​ពេញ​ទំហឹង​មុខ​សណ្ឋា​គារ​អ៊ិន​ធើ​ខន​ ខូច​ខាត​ធ្ងន់​ធ្ងរ​ទាំង​សង​ខាង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​កាមរី​ឆ្លាម​ ២គ្រឿង​ បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​នៅ​​​មុខ​សណ្ឋា​គារ​អ៊ិន​ធើ​ខន​ បណ្តាល​​ឲ្យ​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ​ធ្ងន់​ធ្ងរ​ទាំង​សង​ខាង​​ ប៉ុន្តែ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​អ្វី​ឡើយ​ ដែល​​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​ ៨ និង​ ២០​នាទី យប់​ថ្ងៃទី​៣០​ មករា​ ២០១៤​ នៅ​តាម​​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ មុ​នពេល​កើត​ហេតុ​ រថ​យន្ត​កាមរី​ឆ្លាម​ ពណ៌​ស្ករ​ ១គ្រឿង​ អត់​មា​ន​ស្លាក​លេខ​ បើក​បរ​ដោយ​បុរស​ម្នាក់​ បាន​ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​មុខ​​សណ្ឋា​គារ​អ៊ិន​ធើ​ខន​​ ​បាន​បត់​ឆ្វេង​ចូល​សណ្ឋា​គារ​ ក៏​ជ្រុល​ទៅ​បុក​រថ​យន្ត​កាមរី​ឆ្លាម​ ១គ្រឿង​ទៀត​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-3909 ដែល​ធ្វើដំណើរ​ច្រាស​ទិស​គ្នា​ ពេញ​ទំហឹង​តែ​ម្តង​។

ក្រោយ​កើត​ហេតុ​ ភាគី​រថ​យន្ត​ទាំង​ពីរ​បាន​ធ្វើ​ការ​ចរចា​គ្នា​នៅ​នឹង​កន្លែង​​៕