ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្ទាវ​ម្នាក់​ចូល​កាច់សោ.ក​ម៉ូតូ​គេ​ដល់​ក្នុង​ផ្ទះ​ ត្រូវ​ម្ចាស់​​គេ​ទាន់​ស្រែក​ផ្អើល​ប្រជា​ពល​រដ្ឋ​ចោម​​វាយ​នៅ​សល់​ដង្ហើម​ចង្រិត​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ចោរ​ស្ទាវ​ម្នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​ចោម​វាយ​ឡើង​ទ្រោម​ខ្លួន​នៅ​សល់​ដង្ហើម​ចង្រិត​ ខណៈ​ដែល​រូប​គេ​ធ្វើស​កម្ម​ភាព​កាច់​សោ​.ក​ម៉ូតូ​ ១គ្រឿង​ នៅ​ក្នុង​​ផ្ទះ​គេ​ ក៏​ត្រូវ​ម្ចាស់​ទាន់​ស្រែក​ផ្អើល​ព្រួត​វាយ​តែ​ម្តង​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៥ និង ៣០​នាទី រសៀល​ ថ្ងៃទី​៣០​ មករា​ ២០១៤​ នៅចំណុច​មុខ​​ផ្ទះ​ក្នុង​ដីឡូត៍​ ១កន្លែង​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​មូល​ សង្កាត់​ក្រាំង​ថ្នង់​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​សង្ស័យ​ជា​ចោរ​មាន​ឈ្មោះ វណ្ណ វិទ្ធី ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​អណ្តូង​ សង្កាត់​ទួល​រកា​ ខណ្ឌ​​ពោធិ៍​សែន​ជ័យ។ ចំណែក​ជន​រង​គ្រោះ​មាន​ឈ្មោះ កង​ រតនា​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ ជា​សិស្ស​​វិទ្យា​ស្ថាន​ជាតិ​គ្រប់​គ្រង​ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ស្កុប​ពី​ ពណ៌​ស​លាយ​ផ្កា​ឈូក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BZ-3439។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ជន​​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​ ចំណែក​​ជន​សង្ស័យ​បាន​ដើរ​ចូល​​ទៅ​ក្នុង​ផ្ទះ​ ដោយ​ជួប​ជា​មួយម្តាយ​ជន​រង​គ្រោះ ហើយ​និយាយ​លេង​​​ជាមួយ​គ្នា​ លុះ​ម្តាយ​ជន​រង​គ្រោះ​ភ្លេច​ខ្លួន​ ស្រាប់​តែ​ជន​សង្ស័យ​ធ្វើស​កម្ម​ភាព​កាច់សោ​.ក​ម៉ូតូ​​​ ភ្លាម​នោះ ជន​រង​​គ្រោះ​ចេញ​មក​ឃើញ​ទាន់​​ស្រែក​ឡើង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​តាម​ចាប់​​បាន​ប្រមាណ​ជា​ ២០០​ម៉ែត្រ​ ពី​ផ្ទះ​​​ រួច​ចោម​រោម​វាយ​ជន​សង្ស័យ​ឡើង​ទ្រោម​ខ្លួន​។

ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​បាន​ចុះ​​មកដល់​ ហើយ​បាន​នាំ​ជន​សង្ស័យ​ទៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ក្រាំង​ថ្នង់​ ដើម្បី​សាក​សួរ​ និង​កសាង​សំណុំ​រឿង​ទៅ​តុលា​ការ​៕